ចោរប្លន់កក្រើកពេក អ្នកបើកតាក់ស៊ីឥណ្ឌូនេស៊ីបែកគំនិតច្នៃទ្រុងដែកការពារខ្លួន

ដោយខ្លាចចោរប្លន់តាមផ្លូវ អ្នកបើកតាក់ស៊ីស្រីតាម App ម្នាក់នៅទីក្រុង Palembang នៃកោះស៊ូម៉ាត្រាខាងត្បូង បានពង្រឹងវិធានការសន្តិសុខដើម្បីធានាសុវត្ថិភាពរបស់គាត់។

នៅពេលករណីចោរប្លន់កំពុងរីករាលដាលនៅក្នុងតំបន់ លោកស្រី Valery អាយុ ៤២ ឆ្នាំបានសម្រេចចិត្តដំឡើងទ្រុងដែកនៅជុំវិញកៅអីអ្នកបើកបររបស់គាត់ បង្កើតជាព្រំប្រទល់រវាងកៅអីរបស់គាត់ និងកៅអីអ្នកដំណើរ។

លោកស្រី Valery បាននិយាយថា "អ្នកបើកតាក់ស៊ីផ្អែកលើ App ច្រើនតែរងគ្រោះដោយសកម្មភាពឧក្រិដ្ឋឆក់ប្លន់ ដូច្នេះហើយទើបខ្ញុំសម្រេចចិត្តដំឡើងទ្រុងដែក"។

ទ្រុងត្រូវបានដាក់ជាមួយកញ្ចក់ និងជ័រអាគ្រីលីក។ គាត់បានចំណាយប្រាក់ចំនួន ៧០០,០០០ រូពី (៤៩,៨៨ ដុល្លារអាមេរិក) សម្រាប់ទ្រុង ដែលអាចដោះទុកបាននេះ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab