កំពង់ឆ្នាំង ៖ ជនស្ស័យម្នាក់ត្រូវបានប៉ូលិសការិយាល័យកណ្តាលព្រហ្មទណ្ឌខេត្តកំពង់ឆ្នាំងនៅថ្ងៃទី២១មីនាឆ្នាំ២០១៦ វេលាម៉ោងម៉ោង ១ និង ១៥ នាទី នៅចំណុវត្តខ្យាងជើង ស្តិតនៅភូមិខ្យាងជើងឃុំស្វាយ ស្រុកសាមគ្គីមានជ័យ ខេត្តកំពង់ឆ្នាំង បន្ទាប់ពីបានធ្វើសកម្មភាពលួចម៉ូតូមួយគ្រឿង។ មានករណីអំពីលួច ( កាច់ករយកម៉ូតូហុងដា C.125 ០១ គ្រឿង ) ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤។
ប៉ូលិសនិយាយថា ជនរងគ្រោះ ឈ្មោះ បិុច មុំ ភេទ ប្រុស អាយុ ៥២ ឆ្នាំ ពេលដែលគាត់ចតទុកក្នុងវត្តរវល់ធ្វើបុណ្យ ។ម៉ូតូដែលបាត់ម៉ាកហុងដា C125 ពណ៌ខ្មៅ ផលិតឆ្នាំ ២០១៤។
ចំណែកជនសង្ស័យ ឈ្មោះ វ៉ាន នឿន ភេទ ប្រុស អាយុ ២៣ ឆ្នាំ នៅភូមិស្រះចក ខណដូនពេញ រាជធានីភ្នំពេញ រួមនិងវត្តុតាងម៉ូតូរបស់ជនរងគ្រោះ សោអក្សរ Tមួយ។
ប៉ូលិសបន្តថា ខណៈក្នុងភូមិកំពុងធ្វើបុណ្យ ក្នុងវត្តខ្យាងជីងេ ជនសង្ស័យបានធ្វើសកម្មភាពកាច់សោកលួចយកម៉ូតូ ហើយម្ចាស់ក៏ប្តឹងសមត្ថកិច្ចស្រាវជ្រាវចាប់ខ្លួនបានភ្លាមៗបញ្ជូនទៅស្នងការដ្ឋានខេត្តចាត់ការតាមនីតិវិធី៕
