គ្រោះថ្នាក់រវាងម៉ូតូ និងរថយន្តកើតឡើងនៅមុខវត្តនិរោធបណ្តាលឱ្យស្ត្រីម្នាក់របួសធ្ងន់

ភ្នំពេញ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៌មួយកើតឡើងរវាងម៉ូតូ និង រថយន្តកើតឡើង នៅថ្ងៃចន្ទទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩វេលាម៉ោង១០និង១០នាទីយប់ត្រង់ចំណុចមុខវត្តនិរោធ លើផ្លូវជាតិលេខ១ ភូមិបឹងឈូក ក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ បណ្តាលឱ្យស្ត្រីម្នាក់របួសធ្ងន់។

ប៉ូលិសនិយាយថា ភាគីម៉ូតូម៉ាកHonda C១២៥ពណ៌ខ្មៅពាក់ស្លាកលេខសៀមរាប១L.៧៧០២ បើកបរដោយឈ្មោះ ពៅ លក្ខិណា ភេទស្រី អាយុ២៩ឆ្នាំ មុខរបរបុគ្គលិកហាងបុកល្ហុងថៃ ស្នាក់នៅផ្ទះជួលគ្មានលេខ ផ្លូវលំ ភូមិវាលស្បូវ សង្កាត់វាលស្បូវ  ខណ្ឌច្បារអំពៅ បានធ្វើដំណើរតាមបណ្តោយផ្លូវជាតិលេខ១ ទិសដៅពីលិចទៅកើត ជិះតែម្នាក់ឯង(រងរបួសធ្ងន់សម្រាកព្យាបាលរបួសនៅមន្ទីរពេទ្យហុងហាក់) ។

លុះដល់ត្រង់ចំណុចកើតហេតុខាងលើបានបើកគេចរថយន្តមួយគ្រឿងឈប់អែបចិញ្ចើមផ្លូវនៅខាងមុខដែលបែរក្បាលទៅទិសខាងកើតរួចដៃចង្កូតម៉ូតូបានមកប៉ះចំកាងរថយន្តពីមុខផ្នែកខាងស្តាំជាប់អូសទៅមុខដែលធ្វើដំណើរស្របទិសគ្នាម៉ាក FUSO ពណ៌ទឹកប៊ិចពាក់ស្លាកលេខស្វាយរៀង៣A.១១០២បើកបរដោយឈ្មោះឈុន វ៉ា ភេទប្រុសអាយុ២១ឆ្នាំមុខរបរបើកបររថយន្តស្នាក់នៅផ្ទះគ្មានលេខ ផ្លូវលំ ភូមិទឹកថ្លា ឃុំភារីមានជ័យ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ (មិនរងរបួស)។

ករណីនេះបានប្រគល់សម្ភារៈរថយន្តនិងម៉ូតូព្រមទាំងអ្នកបើកបររថយន្តឱ្យទៅខាងប៉ូលិសការិយាល័យចរាចរណ៍ផ្លូវគោករាជធានីភ្នំពេញ ដើម្បីចាត់ការតាមនីតិវិធីជាបន្ត៕

adverise with khmeread