ឃាត់បុរសអាមេរិកម្នាក់អុកឡុកធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់នៅតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន

ភ្នំពេញ ៖ ប៉ូលិសការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី ផែនការងារអន្តោប្រវេសន៍រាជធានីភ្នំពេញ បានទទួលជនបរទេសម្នាក់ ពីកម្លាំងប៉ូលិសប៉ុស្តិ៍រដ្ឋបាលមនោរម្យ ខណ្ឌ៧មករា នៅថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០១៩ វេលាម៉ោង៤ល្ងាច ពីបទបង្កការអុកឡុកធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ នៅតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ 

ប៉ូលិសនិយាយថា ជនបរទេសឈ្មោះ ANDREW HOWARD ភេទប្រុស អាយុ៥៩ឆ្នាំ ជនជាតិអាមេរិក ត្រូវបានឃាត់ខ្លួនពីបទបង្កការអុកឡុកធ្វើឱ្យបាត់បង់សណ្ដាប់ធ្នាប់ នៅតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួន។ ជននេះចូលមកព្រះរាជាណាចក្រកម្ពុជាចំនួន០២លើក ហើយលើកចុងក្រោយឆ្នាំ២០១០ តាមច្រកអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគោលបំណងធ្វើការ។ 

បច្ចុប្បន្នគ្មានការងារធ្វើ គ្មានកន្លែងស្នាក់នៅពិតប្រាកដ ដើរដេកតាមទីសាធារណៈ និងគ្មានលិខិតឆ្លងដែនជាប់នឹងខ្លួនត្រូវបានបញ្ជូនទៅនាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធីនៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់៕

adverise with khmeread