ញាក់សាច់! ក្មេងវៀតណាមយកពស់ងាប់មកធ្វើជាខ្សែលោតអន្ទាក់យ៉ាងរំភើយ

ក្មេងមួយក្រុមបានបង្កភាពភ្ញាក់ផ្អើលយ៉ាងខ្លាំងនៅលើអ៊ីនធឺណេត ដោយពួកគេបាននាំយកល្បែងលោតកៅស៊ូទៅកាន់កម្រិតថ្មីមួយ ដែលមិនមាននរណាម្នាក់គិតដល់ថានឹងអាចកើតឡើងនោះឡើយ គឺប្រើប្រាស់ពស់ថ្លាន់ងាប់មួយក្បាលបង្វិលលោតកម្សាន្តលេងយ៉ាងរំភើយ។

ទិដ្ឋភាពដ៏អស្ចារ្យមួយនេះ ត្រូវបានផ្តិតនៅក្នុងប្រទេសវៀតណាម បង្ហាញពីសកម្មភាពក្មេងបីនាក់កំពុងសើចក្អាកក្អាយ និងច្រៀង ខណៈដែលពួកគេលេងជាមួយនឹងពស់ងាប់មួយក្បាល។

សំឡេងស្រ្តីម្នាក់អាចស្តាប់ឮក្នុងវីដេអូនៅខាងក្រោយកាមេរ៉ា ក៏ហាក់ស្រែកលើកទឹកចិត្តដល់ក្មេងៗផងដែរក្នុងល្បែងដ៏ញាក់សាច់មួយនេះ។

ចាប់តាំងពីវាត្រូវបានបង្ហោះទៅក្នុងបណ្តាញអ៊ីនធឺណេតកាលពីសប្តាហ៍មុន វីដេអូនេះទទួលបានភាពល្បីល្បាញយ៉ាងខ្លាំង និងទាក់ទាញអ្នកចូលមើលរាប់សិបម៉ឺនដង។

ប្រទេសវៀតណាមស្ថិតក្នុងចំណោមប្រទេសកំពូលៗនៅលើពិភពលោក ដែលមានជីវៈចម្រុះច្រើនជាងគេបំផុត និងជាកន្លែងសម្បូរទៅដោយសត្វពស់ជាច្រើនប្រភេទ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab