ខ្លាំងមែន! ក្មេងអច្ឆរិយៈអាយុ ៩ ឆ្នាំរៀនចប់សាកលវិទ្យាល័យត្រឹមអាយុ ៩ ឆ្នាំ

នៅក្រៅសាលា Laurent Simons គ្រាន់តែជាកូនក្មេងធម្មតាអាយុ ៩ ឆ្នាំសម្រាប់អ្នកប៉ុណ្ណោះ។ ក្មេងប្រុសជនជាតិបែលហ្ស៊ិករូបនេះចូលចិត្តលេងហ្គេមវីដេអូដូចជា Fortnite និង Minecraft ចំណាយពេលនៅលើបណ្តាញសង្គម និងចូលចិត្តការធ្វើដំណើរកម្សាន្ត។ ប៉ុន្តែនៅពេលនិយាយអំពីការសិក្សា គាត់បានធ្វើឱ្យនិស្សិតវ័យច្រើនជាង មានការខ្មាស់អៀន ដោយគាត់បានបញ្ចប់ការសិក្សាពីសាកលវិទ្យាល័យនៅអាយុត្រឹម ៩ ឆ្នាំ។

ប្រសិនបើអ្វីៗដំណើរការបានរលូនហើយ Laurent Simons បានបញ្ចប់គម្រោងចុងក្រោយរបស់ខ្លួននៅឯសាកលវិទ្យាល័យ Eindhoven University of Technology នៅប្រទេសហូឡង់ រូបគេនឹងបញ្ចប់ការសិក្សាផ្នែកវិស្វកម្មអគ្គិសនីនៅត្រឹមខែធ្នូខាងមុខនេះ។ មនុស្សភាគច្រើនចំណាយពេល ៣ ឆ្នាំដើម្បីបញ្ចប់ការសិក្សាពីកម្មវិធីតែមួយ ប៉ុន្តែ Laurent ទើបតែចូលរៀនឆ្នាំមុនហើយគាត់នឹងបញ្ចប់វាក្នុងរយៈពេលតែ ១០ ខែប៉ុណ្ណោះ។ នោះគឺដោយសារតែបញ្ញាឆ្លាតដ៏ឧត្តម និងសមត្ថភាពអស្ចារ្យរបស់គាត់ក្នុងការចាប់បានព័ត៌មានច្រើនក្នុងរយៈពេលតិចតួចបំផុត ដែលអនុញ្ញាតឱ្យពួកសាស្រ្តាចារ្យពន្លឿនកម្មវិធីបង្រៀនបានលឿនបំផុត។

លោក Peter Baltus សាស្រ្តាចារ្យផ្នែកអេឡិចត្រូនិចបាននិយាយថា "វាពិតជាពិសេសនិងរីករាយណាស់។ សមត្ថភាពស្រូបចំណេះដឹងរបស់ Laurent គឺខ្ពស់ណាស់ ដែលមានន័យថាអ្វីៗនឹងលឿនជាងមុន ហើយយើងអាចបង្ហាត់បានច្រើនមុខក្នុងរយៈពេលខ្លី"។

ឪពុកម្តាយរបស់ Laurent បានរំលឹកថា ជីដូនជីតារបស់គាត់ធ្លាប់ប្រាប់ពួកគាត់ថា កូននេះមានលក្ខណៈពិសេសតាំងពីក្មេង ប៉ុន្តែពួកគេមិនបានយកចិត្តទុកដាក់ច្រើនចំពោះការសង្កេតរបស់ជីដូនជីតានៅគ្រាដំបូងនោះឡើយ។ ប៉ុន្តែបន្ទាប់មក Laurent បានចាប់ផ្តើមរៀនសាលាបឋមសិក្សានៅពេលគាត់មានអាយុ ៤ ឆ្នាំ ហើយនៅអាយុ ៦ ឆ្នាំ Laurent បានរៀននៅវិទ្យាល័យ។ បន្ទាប់មកគាត់បានចាប់ផ្តើមរៀនសាកលវិទ្យាល័យ ហើយសាស្រ្តាចារ្យនៅទីនោះមិនអាចឈប់និយាយអំពីកូនប្រុសរបស់ពួកគេបានទេ។ អ៊ីចឹងឥឡូវនេះពួកគេដឹងថាកូនប្រុសរបស់ពួកគេពិតជាពិសេសណាស់។

"កុមារអច្ឆរិយៈ" អាយុ ៩ ឆ្នាំរូបនេះនិយាយថា គាត់ចង់រៀនផ្នែកវេជ្ជសាស្ត្រ បន្ទាប់ពីគាត់បញ្ចប់ការសិក្សានៅខែធ្នូ ហើយចាប់ផ្តើមធ្វើការលើសរីរាង្គសិប្បនិម្មិត។ នោះពិតជាវិស័យមួយ ដែលអ្នកជំនាញជាច្រើនអះអាងថាមានសក្តានុពលក្នុងការផ្លាស់ប្តូរថ្នាំដូចដែលយើងបានដឹងដូចសព្វថ្ងៃ ប៉ុន្តែហេតុផលរបស់ Laurent Simons មានលក្ខណៈផ្ទាល់ខ្លួន។ ជីដូនជីតារបស់គាត់ធំធាត់មកមានជំងឺបេះដូង ហើយគាត់ចង់ជួយមនុស្សដទៃទៀតដូចពួកគាត់ដែរ៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab