ព្រះសីហនុ ៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តកុងតឺន័រ២គ្រឿងបុកប៉ះគ្នានៅផ្លូវជាតិលេខ៤ ម្តុំស្ពានទឹកសាប ចន្លោះគីឡូម៉ែត្រ 206-207 ក្នងឃុំរាម ស្រុកព្រៃនប់ ខេត្តព្រះសីហនុ កាលពីវេលាម៉ោងជាង៨ព្រឹកថ្ងៃ១៩មិនា២០១៦នេះ បណ្តាលឲ្យបុរស៣នាក់ រងរបួស។
ប៉ូលិសនិយាយថា ភាគីរថយន្តកុងតឺន័រដែលក្បាលរថយន្តពាក់ស្លាកលេខភ្នំពេញ 3A-2724 និងស្លាកលេខកន្ទុយរឺុម៉កភ្នំពេញ 4A 1006 បើកបរដោយឈ្មោះអ៊ុង សំអូនភេទប្រុសអាយុ24ឆ្នាំរងរបួសធ្ងន់ធ្ងរ ។
ចំណែកអ្នកបើកបររថយន្តកុងតឺន័រភាគីម្ខាងទៀតមានស្លាកលេខក្បាលរថយន្តតាកែវ3A 1878និងស្លាកលេខកន្ទុយរឺុម៉កកុងតឺនរ័ព្រះសីហនុ 4A-0881 ដែលដំបូងឡើយមានសេចក្តីរាយការណ៍ថារត់គេចខ្លួននោះ ប៉ូលិសប្រាប់ថាគេរកឃើញហើយគឺរងរបួសដូចគ្នាដែរ។ ភ្លាមៗត្រូវបានគេនាំមកកាន់មន្ទីរពេទ្យ ដែលសរុបអ្នករងរបួសក្នុងហេតុការណ៍នេះចំនួន៣នាក់។
ប៉ូលិសមិនទាន់បញ្ជាក់ពីគ្រោះថ្នាក់នេះភាគីរថយន្តតឺនរ័មួយណាជាអ្នកបង្កទេ ប៉ុន្តែបានអះអាងថាគ្រោះថ្នាក់នេះកើតឡើងដោយការបើកបរលឿន ក្នុងពេលកំពុងបើកបរបញ្ច្រាសទិសគ្នា៕
