ស៊ីច្រើនក៏ដេញ! ក្លឹបបាល់ទាត់មួយនៅអ៊ីតាលី បណ្តេញគ្រូបង្វឹកចេញពីតំណែង បន្ទាប់ពីដឹកនាំក្រុមឈ្នះភ្លូកទឹកភ្លូកដី ២៧-០

នេះគឺជារឿងដ៏កម្រមួយ ដែលគ្រូបង្វឹកក្រុមបាល់ទាត់យុវជនមួយរូប ត្រូវបានបណ្តេញចេញសម្រាប់ការផ្តល់គំរូអាក្រក់ទៅដល់ក្មេងៗ ដោយ "ការមើលងាយគូប្រកួតពេក" ក្នុងការបំបាក់គូប្រកួតយ៉ាងធ្ងន់ធ្ងរក្នុងលទ្ធផល ២៧-០។

យោងតាមសេចក្តីរាយការណ៍បានឱ្យដឹងថា ក្រុមចាញ់កំពុងជួបវិបត្តិកីឡាកររបួសនិងត្រូវបង្ខំចិត្តដាក់កីឡាកតួនាទីផ្សេងមកចាំទីសម្រាប់ការប្រកួត ដែលបណ្តាលឱ្យកីឡាកររបស់ក្រុម Invictasauro ពីររូបរកគ្រាប់បាល់បានម្នាក់៦គ្រាប់ និងកីឡារមួយរូបផ្សេងទៀតរកបានដល់ទៅ៧គ្រាប់។

ទោះជាយ៉ាងណាក្តី ជំនួសពីការលើកសរសើរគ្រូបង្វឹករបស់ពួកគេលោក Massimiliano Riccini ក្លឹបមានមូលដ្ឋានក្នុងទីក្រុង Grosseto របស់អ៊ីតាលីមួយនេះ បានសម្រេចចិត្តបណ្តាញគាត់ចេញសម្រាប់ការផ្តល់គំរូអាក្រក់ទៅដល់ក្មេងៗ។

ប្រធានក្លឹបលោក Paolo Brogelli បាននិយាយទៅកាន់វេបសាយ Football Italia ថា "យើងពិតជាភ្ញាក់ផ្អើល និងមានការសោកស្តាយយ៉ាងខ្លាំង ពេលដែលឮថា ក្រុមយុវជនរបស់ពួកយើងបានផ្តួលក្រុម Marina Calcio ក្នុងលទ្ធផល ២៧-០។

តម្លៃនៃក្រុមបាល់ទាត់យុវជនគឺប្រឆាំងនឹងរឿងបែបនេះ។ ក្រុមគូប្រជែងត្រូវតែងតែទទួលបានការគោរព ហើយរឿងទាំងនោះគឺមិនអាចកើតឡើងបានទេនៅថ្ងៃនេះ។ 

ក្នុងនាមជាប្រធានក្លឹប ខ្ញុំសូមបង្ហាញការសុំទោសដោយស្មោះទៅកាន់ក្លឹប Marina។ ខ្ញុំសូមប្រកាសថាក្រុមប្រឹក្សារបស់យើងបានសម្រេចចិត្តជាឯកច្ឆន្ទដើម្បីបណ្តេញគ្រូបង្វឹកលោក Riccini ចេញ។

គ្រូបង្វឹករបស់យើងមានកាតព្វកិច្ចក្នុងការបណ្តុះបណ្តាលកីឡាករវ័យក្មេង ប៉ុន្តែសំខាន់បំផុតដើម្បីអប់រំពួកគេ។ រឿងនោះមិនបានកើតឡើងទេនៅថ្ងៃនេះ"។

គាត់ប្រហែលជាអ្នកចាត់ការទូទៅដំបូងគេ ដែលបានបាត់បង់ការងារបន្ទាប់ពីទទួលបានបីពិន្ទុពីជ័យជម្នះដ៏មហិមា៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab