អ្នកវិទ្យាសាស្ត្របង្កើតថ្នាំកូតរលោងបំផុត ដើម្បីជួយកុំឱ្យលាមកប្រតាកជាប់ចានបង្គន់

ក្រុមអ្នកស្រាវជ្រាវក្នុងសហរដ្ឋអាមេរិកនិយាយថា ពួកគេបានបង្កើតថ្នាំកូតបង្គន់ដ៏រលោងបំផុត ដែលអាចជួយសន្សំសំចៃទឹកបានយ៉ាងច្រើននៅជុំវិញពិភពលោក។ នេះយោងតាម BBC សរសេរកាលពីថ្ងៃអង្គារ។ 

ក្រុមអ្នកវិទ្យាសាស្ត្រនៅសាកលវិទ្យាល័យ Penn State University និយាយថា ថ្នាំកូតថ្មីនេះនឹងកាត់បន្ថយបរិមាណទឹកដើម្បីបង្ហូរលាមកបានដល់ទៅ ៩០ ភាករយ។ ពួកគេនិយាយថា ថ្នាំកូតថ្មីនេះថែមទាំងជួយទប់ស្កាត់កុំឱ្យបាក់តេរីពូនផ្តុំក្នុងចានបង្គន់ និង កាត់បន្ថយក្លិនស្អុយផងដែរ។ 

ថ្នាំកូតនេះរាងចាញ់ឥទ្ធិពលទឹកនោមបន្តិច និងត្រូវការបាញ់លើចានបង្គន់ឡើងវិញរាល់ការចុចទឹកបង្គន់ ៥០ ដង។ 

ក្រុមអ្នកស្រាវជ្រាវសង្ឃឹមថា របកគំហើញថ្មីនេះអាចជួយកាត់បន្ថយការខ្ជះខ្ជាយទឹក។ សព្វថ្ងៃ ទឹកជាង ១៤១ ពាន់លានលីត្រត្រូវបានប្រើដើម្បីចុចទឹកបង្គន់រៀងរាល់ថ្ងៃ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab