ក្រុមហ៊ុន Ford បញ្ចេញរថយន្តអគ្គិសនីទំនើបដើម្បីប្រជែងជាមួយគេឯងដែរហើយ

BBC បានផ្សាយកាលពីថ្ងៃចន្ទទី១៨វិច្ឆិកាថា ក្រុមហ៊ុន Ford បានបង្ហាញរថយន្តអគ្គិសនី Mustang ជាលើកដំបូង ដោយបំពាក់ជាមួយឡូហ្គោរូបសេះយ៉ាងសង្ហាទៅលើក្បាលរថយន្ត។ 

រថយន្តអគ្គិសនីថ្មីសន្លាង ដែលបានបង្ហាញកាលពីចុងសប្តាហ៍នៅមុនពិព័រណ៍រថយន្តក្នុងទីក្រុង Los Angeles គឺកត់សម្គាល់អំពីចំណាត់ការដេញឱ្យទាន់គេសម្រាប់ក្រុមហ៊ុន Ford នៅក្នុងការប្រណាំងប្រជែងក្នុងទីផ្សាររថយន្តអគ្គិសនី បន្ទាប់ពីក្រុមហ៊ុនដូចជា Tesla, General Motors និងក្រុមហ៊ុនដទៃទៀតបានដាក់លក់រថយន្តអគ្គិសនីលើទីផ្សាររួចទៅហើយ។ 

រថយន្ត Mustang Mach-E ដែលអាចរកទិញបាននៅចុងឆ្នាំ ២០២០ មានរយៈចម្ងាយបើកបរ ៤៨២ គីឡូម៉ែត្ររាល់ការសាកភ្លើងពេញ ហើយនឹងអាចបង្កើនសន្ទុះល្បឿនពីសូន្យទៅ១០០គីឡូម៉ែត្រក្នុងមួយម៉ោងដោយប្រើពេលត្រឹម៤វិនាទី នៅពេលកាច់ម៉ូតទៅជារថយន្តស្ព័រ។ 

រថយន្តនេះនឹងលក់ក្នុងតម្លៃខ្ទង់ ៤៥.០០០ ដុល្លារ ប៉ុន្តែការបន្ថយពន្ធសម្រាប់រថយន្តអគ្គិសនីនៅសហរដ្ឋអាមេរិកនឹងធ្វើវាមានតម្លៃខ្ទង់ ៣៥.០០០ ដុល្លារប៉ុណ្ណោះ ដោយធ្វើឱ្យវាអាចប្រកួតប្រជែងបានជាមួយរថយន្តអគ្គិសនី Model 3 របស់ក្រុមហ៊ុន Tesla៕ 

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab