បើអ្នកមិនចង់ឱ្យកូនធំឡើងក្លាយជាក្មេងឈ្លើយខ្វះសីលធម៌ បញ្ឈប់ធ្វើរឿងទាំង ៥ យ៉ាងនេះភ្លាម

តើអ្នកធ្លាប់ជួបក្មេងឈ្លើយឥតសីលធម៌ក្នុងខ្លួនដែរទេ? ចុះហេតុអ្វីបានជាពួកគេទៅជាឈ្លើយបែបហ្នឹង? ក្មេងធំឡើងឈ្លើយឬមានសីលធម៌គឺអាស្រ័យលើរបៀបចិញ្ចឹមបីបាច់របស់ឪពុកម្តាយឬអាណាព្យាបាល។ 

ហើយប្រសិនបើលោកអ្នកចង់ឱ្យកូនធំឡើងមិនក្លាយជាក្មេងឈ្លើយទេ ចូរបញ្ឈប់ធ្វើរឿងទាំង ៥ យ៉ាងនេះដូចខាងក្រោម ៖ 

១. កុំខ្លាចកូនអន់ចិត្ត ៖ បើក្មេងយំចង់បានអីបានហ្នុង ហើយអ្នកតែងបំពេញការទាមទាររបស់វា គឺដូចកំពុងធ្វើបាបវាអ៊ីចឹង។ ពិតណាស់ ឪពុកម្តាយគួរតែថ្នាក់ថ្នមបីបមកូនខ្លួនឱ្យបានប្រសើរ ប៉ុន្តែមិនត្រូវថ្នមជ្រុលពេកនោះទេ។ រៀនបដិសេធវា ហើយព្យាយាមប្រាប់កូនឱ្យយល់ពី "តម្រូវការ" និង "ការចង់បានស្រេចចិត្ត" យូរៗវាលែងយំទារអ្វីមួយស្រេចចិត្តវាទៀតហើយ។ 

២. ឈប់កាន់ជើងកូន ៖ ឈប់កាន់ជើងកូនតទៅទៀតពេលវាប្រព្រឹត្តមិនល្អ។ ឈប់រកលេសការពារកូន បើខុស ឱ្យវាចេះទទួលខុសត្រូវ។ 

៣. ឈប់ឃាត់អ្នកដទៃកុំឱ្យស្តីបន្ទោសកូនខ្លួនឯង ៖ កាលពីមុន គ្រូៗនិងអ្នកដទៃតែងស្តីបន្ទោសក្មេងឈ្លើយស្តែងៗ តែសម័យទំនើបនេះ គ្មាននរណាហ៊ានហាស្តីឱ្យកូនគេឡើយ ព្រោះច្បាស់ជារងព្យុះសម្តីអសុរោះពីឪពុកម្តាយគេទប់មិនឈ្នះឡើយ។ ឪពុកម្តាយឥឡូវមានទំនោរគិតគូរតែកូនខ្លួនឯង និងមិនចង់ស្តីប្រដៅកូនអ្នកដទៃទេ ប៉ុន្តែធាតុពិត ការបើកទូលាយឱ្យអ្នកដទៃជួយស្តីប្រដៅ នឹងជួយឱ្យកូនកាន់តែចេះគិតគូរនិងស្គាល់ហេតុផល។

៤. ឈប់បំពុលក្មេង ៖ ឈប់ផ្គាប់ចិត្តក្មេងតាមគ្រប់រូបភាព ដែលនាំឱ្យកូនធំឡើងក្លាយជាមនុស្សសម្ភារៈនិយម។ ផ្ទុយមកវិញ ត្រូវបង្ហាត់បង្ហាញកូនពីតម្លៃនៃការគោរព សីលធម៌ វិន័យ ទំនួលខុសត្រូវ និងការខិតខំព្យាយាមតស៊ូ។

៥. កុំឱ្យកូនស្រណុកពេក ៖ គ្មានឪពុកម្តាយណាចង់ឃើញកូនលំបាកទេ ប៉ុន្តែជួនកាលបើកូនស្រណុកពេក វានឹងលំបាកទៅថ្ងៃមុខ។ ឱ្យកូនធ្វើការងារអ្វីមួយ ដែលជួយឱ្យវាយល់ពីតម្លៃនៃការតស៊ូ។ ឱ្យកូនជួយធ្វើការងារផ្ទះក៏បាន ឬដាក់កិច្ចការអ្វីមួយឱ្យកូនធ្វើឱ្យបាន ដើម្បីបង្ហាញកូនៗថា គ្មានមហិច្ឆតាណាមួយអាចសម្រេចបានដោយគ្មានការប្រឹងប្រែងនោះឡើយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab