ភ្នំពេញ៖ ក្រោយពេលមានឱកាសជាច្រើន ពីស្រ្តីមេផ្ទះ មកជាអ្នកលក់ផលិតផលអនឡាញ បានជោគជ័យ អ្នកស្រី ណើ ចាន់ត្រា ជាម្ចាស់ដេប៉ូធំចែកចាយគ្រឿងសម្អាង NNP ប្រចាំនៅខេត្តកំពត បានចូលរូមចែករំលែកបទពិសោធន៍ ធ្វើយ៉ាងណា ការរកស៊ី លក់អនឡាញនេះ មិនអោយជួបបរាជ័យ។
ស្រ្តីមេផ្ទះរូបនេះ បានធ្លាប់ចាញ់បោកគេជាច្រើនដង ពេលដែលអ្នកស្រីមានចំណាប់អារម្មណ៍ចង់ប្រកមុខរបរ លក់ផលិផលតាមអនឡាញ។ តែក្រោយពេល បានលក់ផលិតផលសម្អាង របស់ ផលិតផល NNP បានធ្វើអោយអ្នកស្រីឈានជើងចូលប្រឡូកក្នុងអាជីកម្មមួយនេះយ៉ាងចាស់ដៃដោយមិនខ្លាចចាញ់បោកគេ និងទទួលបានជោគជ័យជាហូរហែរ។
អ្នកស្រី ណើ ចាន់ត្រា បន្ថែមថា ”ពេលខ្ញុំចាប់ផ្ដើមជាមួយ NNP ដំបូងសាច់ញាតិបងប្អូនខ្ញុំគេអត់សប្បាយចិត្តនោះទេ ដោយពួកគាត់គិតថាមិនជោគជ័យព្រោះខេត្តកំពតអត់សូវមានអ្នកលេងខ្លួនចាប់អារម្មណ៍ទៅលើគ្រឿងសម្អាងឡើយ។ មិនគួរណាយកប្រាក់ខែដែលស្វាមីផ្ញើមកពីជប៉ុនទៅរកស៊ីជាមួយ NNP នោះទេ។តែឥឡូវដល់ពេលខ្ញុំជោគជ័យអ៊ីចឹងទៅសាច់ញាតិបងប្អូនដែលថាឲ្យខ្ញុំនិងគាត់ក៏សប្បាយចិត្តហើយរីករាយជាមួយអ្វីដែលខ្ញុំមាន”។
លោកស្រី ទ្រី ដាណា ដែលជាអគ្គនាយិកា ក្រុមហ៊ុនដាណាទ្រី ខេមបូឌា ត្រេនឌីង ខូអិលធីឌី បានឱ្យដឹងថា មានសមាជិកជិត២០០នាក់ ចូលរួមសិក្សានិងស្វែងយល់ចំណេះដឹងជាច្រើនទាក់ទិនទៅការរកស៊ីជាអ្នកជីពអ្នកលក់ និង វិធីសាស្រ្តទទួលជោគជ័យ ដើម្បីពួកគេពីស្រ្តីមេផ្ទះក្លាយខ្លួនជាស្រ្តីរកស៊ីមានមុខក្នុងសង្គម ជៀសវាងការប្រមាថមើលនូវការប្រការណា ឬ ពាក្យថា “កុំចាំតែកម្លាំងប្តីមិនចេះរកស៊ីធ្វើការអ្វី” ។ មកដល់បច្ចុប្បន្ននេះអ្នកស្រី បានសិក្ខាសាលាជាច្រើនលើកដោយបង្រៀន និង ជម្រុញ ស្រ្តីប្រមាណ៥ម៉ឺននាក់មកហើយ ស្វែងយល់និងឱ្យក្លាយអ្នករកស៊ីជាមួយ NNP នៅគ្រប់ ២៥រាជធានីខេត្ត៕
