ក្មេងតូចអាយុ ៧ ឆ្នាំសរសេរសំបុត្រផ្ញើតាណូអែលសុំផ្ទះមួយខ្នងនិងអាហារគ្រប់គ្រាន់នៅទីក្រុង Liverpool ធ្វើមនុស្សមួយមណ្ឌលកើតក្តីអាណិត

ក្មេងស្រីអាយុ ៧ ឆ្នាំម្នាក់បានសរសេរសំបុត្រផ្ញើទៅលោកឪពុកគ្រីស្មាស ស្នើសុំផ្ទះ និងស្បៀងអាហារសម្រាប់គ្រួសាររបស់នាង។ នេះបើយោងតាមវេបសាយ BBC ចេញផ្សាយកាលពីម្សិលមិញ។

សំបុត្រមួយនេះត្រូវបានដាក់ចូលនៅក្នុងប្រអប់សំបុត្រគ្រីស្មាសមួយនៅឯមជ្ឈមណ្ឌល L6 Community Centre សង្កាត់ Everton ទីក្រុង Liverpool ប្រទេសអង់គ្លេស។

សមាជិកក្រុមប្រឹក្សាក្នុងតំបន់លោក Gerard Woodhouse ដែលបានបើកសំបុត្រមួយនេះបាននិយាយថា "វាពិតជាធ្វើឱ្យតូចចិត្តខ្លាំងណាស់ក្នុងការអាន"។ 

លោក Shirley Marshall មកពីមជ្ឈមណ្ឌលខាងលើបាននិយាយថា ចាប់តាំងពីសំបុត្រនេះទទួលបានភាពល្បីល្បាញ ពួកគេទទួលបាន "ជំនួយលើសលប់"។

ក្មេងស្រីរូបនេះបានសរសេរថា "លោកពុកគ្រីស្មាសជាទីស្រឡាញ់។ តើអ្នកអាចជួយបានទេ? តើយើងអាចមានផ្ទះមួយសម្រាប់បុណ្យគ្រីស្មាសបានទេ? ម៉ាក់ចង់ឱ្យយើងទាំងអស់គ្នានៅជាមួយគ្នា។ តើអ្នកអាចផ្តល់អាហារដល់យើង និងត្រឹមតែតុក្កតាល្អមួយសម្រាប់គ្រីស្មាសនេះបានដែរទេ? អរគុណ"។

សំបុត្រមួយនេះបានលេចឡើង នៅពេលក្រុមការងារនៅមជ្ឈមណ្ឌលសហគមន៍ចាប់ផ្តើមតុបតែងសម្រាប់រដូវបុណ្យ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab