ឃើញវីដេអូនេះហើយខ្លោចចិត្ត សត្វខ្លាឃ្មុំអូស្ដ្រាលីមួយក្បាលកំពុងត្រូវភ្លើងឆាបឆេះគួរឱ្យសង្វេគ ហើយឮសំឡេងយំ ពេលស្ដ្រីម្នាក់កំពុងសង្គ្រោះវា

ស្ដ្រីអូស្ដ្រាលីម្នាក់ កំពុងជិះរថយន្ត ចៃដន្យឃើញកូនខ្លាឃ្មុំអូស្ដ្រាលីកំពុងឆាបឆេះដោយសារភ្លើងឆេះព្រៃ ក៏រត់ទៅជួយសង្គ្រោះវា។

ស្ដ្រីនោះបាននាំសត្វខ្លាឃ្មុំនោះទៅពេទ្យសត្វ Port Macquarie ។ ខាងមន្ទីរពេទ្យបានព្យាបាលរបួសរលាកភ្លើង ហើយវានៅតែរបួសធ្ងន់ធ្ងរដដែល។

វីដេអូនោះយើងអាចឮសំឡេងសត្វខ្លាឃ្មុំយំយ៉ាងឈឺចាប់បំផុត ខណៈដែលស្ដ្រីអូស្ដ្រាលីនោះបានស្រោចទឹកសុទ្ធទៅលើវា។

បច្ចុប្បន្ន ក្រុមសង្គ្រោះនៅរដ្ឋ New South Wales កំពុងបន្តពន្លត់ភ្លើងឆេះព្រៃ ដែលគ្របដណ្ដប់លើព្រៃ ៣,២ លានហិកតា៕

 

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab