ថ្មីចែស! ប្តីត្រូវឆ្នោតជិត២០ម៉ឺនដុល្លារ រត់ចោលប្រពន្ធបាត់

លុយមាននិយមន័យច្រើនពិបាកបកស្រាយឱ្យចំន័យណាមួយណាស់ ជួនកាលវាអាចធ្វើឱ្យប្តីប្រពន្ធល្អូកល្អិននឹងគ្នា ឬ ជួនកាលទៀតក៏ធ្វើឱ្យគូស្នេហ៍បែកបាក់ក៏មានដែរ។

ជាក់ស្តែង បុរសថៃម្នាក់បានរត់ចោលប្រពន្ធ បន្ទាប់ពីគាត់ឈ្នះឆ្នោត ៦ លានបាត ឬស្មើនឹង ១៩៨.៧៧៤ ដុល្លារ។ 

នាង Pornthida Chamnanwet អាយុ២៣ឆ្នាំ បានដាក់ពាក្យប្តឹងទៅប៉ូលិសកាលពីថ្ងៃទី ១៧ វិច្ឆិកា បន្ទាប់ពីប្តីរបស់នាងឈ្មោះ Wijak Wannaprasit អាយុ ៣៤ ឆ្នាំ រត់ទៅបាត់ជាមួយសន្លឹកឆ្នោត។ 

នាងគឺជាអ្នករើសចំសន្លឹកឆ្នោតឈ្នះរង្វាន់ទីមួយ នៅក្នុងការចាប់ឆ្នោតកាលពីថ្ងៃទី ១៦ វិច្ឆិកា។ បន្ទាប់មក ប្តីប្រពន្ធនេះបានយកសន្លឹកឆ្នោតឈ្នះរង្វាន់នោះទៅចុះបញ្ជីនៅប៉ុស្តិ៍ប៉ូលិសមួយក្បែរក្រុងបាងកក ចុះហត្ថលេខាដាក់ឈ្មោះអ្នកទាំងពីរនៅលើសន្លឹកឆ្នោត ហើយថតរូបបិទពីលើសន្លឹកឆ្នោតនោះទៀត។ 

នាង Pornthida និយាយថា អ្នកទាំងពីរសន្យាចែកលុយស្មើគ្នា និងមានគំនិតជាច្រើនអំពីរបៀបចាយលុយឈ្នះឆ្នោតនេះ។ ប៉ុន្តែក្តីរីករាយរបស់ពួកគេមានរយៈពេលខ្លីប៉ុណ្ណោះ។ 

នៅមួយថ្ងៃក្រោយមក លោក Wijak បានប្តូរចិត្ត ហើយប្រាប់ប្រពន្ធថា យកតែ២លានបាតបានហើយ កុំយកអីដល់ទៅ៣លានបាត។ 

នាងសួរហេតុអី ហើយអ្នកទាំងពីរក៏ចាប់ផ្តើមឈ្លោះគ្នាតឹងសរសៃក ដែលនាំឱ្យគាត់ដើរចេញពីផ្ទះជួលជាមួយសន្លឹកឆ្នោត។ នាង Pornthida បានប្តឹងប៉ូលិស ដោយសុំឱ្យប៉ូលិសជួយទប់ស្កាត់កុំឱ្យប្តីនាងបើកលុយ។ 

យោងតាមមេធាវីថៃម្នាក់បានឱ្យដឹងថា លោក Wijak មានស្ថានទម្ងន់ទោសជាប់គុក៣ឆ្នាំ បើរកឃើញមានពិរុទ្ធពីបទប្រព្រឹត្តមិនត្រឹមត្រូវ៕

adverise with khmeread

អ្នកនឹងចូលចិត្ត

tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab