និយតករកូរ៉េខាងត្បូងអង្គុយមើលរឿងសិចពេញៗមួយថ្ងៃ ដើម្បីរកមើលវីដេអូណាដែលថតជាលក្ខណៈកាមេរ៉ាបង្កប់ខុសច្បាប់

នៅក្នុងការិយាល័យរដ្ឋាភិបាលមួយនៅក្នុងទីក្រុងសេអ៊ូល ពួកនិយតករប្រព័ន្ធផ្សព្វផ្សាយមួយក្រុមបានចំណាយពេលពេញៗមួយថ្ងៃមើលរឿងសិចតាមអនឡាញ ពោលគឺជាកងទ័ពជួរមុខរបស់កូរ៉េខាងត្បូងដែលប៉ុនប៉ុនបង្ក្រាបវីដេអូកាមេរ៉ាបង្កប់ ដែលបញ្ចេញកេរខ្មាស់របស់ស្ត្រី។

អង្គភាពឃ្លាំមើលឧក្រិដ្ឋកម្មផ្លូវភេទឌីជីថលដែលមានសមាជិក ១៦ នាក់ត្រូវបានបង្កើតឡើងនៅរដូវស្លឹកឈើជ្រុះនេះដោយគណៈកម្មាធិការស្តង់ដារទូរគមនាគមន៍កូរ៉េ (KCSC) ជាមួយបេសកកម្មតាមប្រមាញ់និងដកចេញនូវវីដេអូសិចណាដែលគ្មានការព្រមព្រៀង។ គិតត្រឹមខែមុន អង្គភាពនេះធ្វើប្រតិបត្តិការ ២៤ ម៉ោងក្នុងមួយថ្ងៃ។

ដោយគេនិយមហៅថា "Molka" វីដេអូកាមេរ៉ាបង្កប់ត្រូវបានថតភាគច្រើនដោយពួកប្រុសៗជាសម្ងាត់នៅតាមសាលារៀន បង្គន់ និង កន្លែងផ្សេងទៀត៕ ប្រភព៖ Asiaone

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab