ភ្នំពេញ ៖ បុរសម្នាក់ដែលទំនងជាស្រវឹង បានបើកបររថយន្តក្នុងល្បឿនលឿនជ្រុលទៅបុកនិងបង្គោលផ្លាកសញ្ញាចរាចរណ៍បណ្តាលឲ្យដួលរាបដល់ដីដែលហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងកាលពីវេលាម៉ោង១០និង២០នាទីយប់ថ្ងៃទី២០ ខែមិនា ឆ្នាំ២០១៦ ស្ថិតតាមបណ្តោយផ្លូវសហពន្ធរុស្សី នៅក្នុងសង្កាត់ផ្សារដេប៉ូ៣ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
ប្រភពពត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុគេឃើញរថយន្តមួយគ្រឿងម៉ាកតុស(ឆ្នាំងអុ៊ត)ពណ៌ខ្មៅពាក់ស្លាកលេខភ្នំពេញ2Q 2810បើកបរដោយបុរសម្នាក់យ៉ាងលឿនក្នុងទិសដៅពីលិចទៅកើតតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ី។
លុះមកដល់ចំណុចទល់មុខការាស់សាំងtppដែលជាចំណុចកើតហេតុក៏ជ្រុលចង្កូតទៅបុកបង្គោលផ្លាកសញ្ញាចរាចរណ៍ពុះចែកទ្រូងផ្លូវបណ្តាលឲ្យបាក់ដួលរាបដល់ដី រីឯរថយន្តបើករត់គេចរហូតដល់មុខទីស្តីការគណៈរដ្ឋមន្ត្រី ក៏រថយន្តបានបែកធុងទឹកបើកទៅមុខលែងរួច។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានចុះដល់កន្លែងកើតហេតុភ្លាមៗនិងឃាត់ខ្លួនម្ចាស់រួមទាំងរថយន្តបង្កស្ទូចយកទៅរក្សាទុកនៅការយាល័យចរាចរណ៍ជើងគោកនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញដើម្បីដោះស្រាយតាមផ្លូវច្បាប់៕
