1

Mane និង Pelle ជួយ Southampton បំបាក់ Liverpool យ៉ាង​ងាយស្រួល​ក្នុង​ជ័យជម្នះ ៣-២ យប់មិញ​

    ​កីឡាករ​ខ្សែប្រយុទ្ធ Sadio Mane និង Graziano Pelle បាន​ផ្លាស់ប្តូរ​ស្ថានការណ៍​របស់​ក្រុម ខណៈ Southampton បាន​តាម​ពី​ការ​ចាញ់​ពីរ​គ្រាប់​ក្នុង​តង់​ទីមួយ​ដើម្បី​ធានា​នូវ​បី​ពិន្ទុ​ជូន​ក្រុម​។​

​    ​កីឡាករ Philippe Coutinho និង Daniel Sturridge បានធ្វើឱ្យ​ហង្ស​ក្រហម​អរ​មិន​ស្ទើរ​ខណៈ​ពួកគេ​បាន​ជួយ​ក្រុម​របស់លោក Klopp នាំមុខ​ក្នុង​តង់​ទីមួយ​ដល់​ទៅ​ពីរ​គ្រាប់​។​

​    ​ប៉ុន្តែ​ក្នុង​តង់​ទី​ពីរ Southampton បាន​បដិសេធ​គ្រាប់​បាល់​ទាំងអស់​របស់ Liverpool ក្នុង​តង់​ទីមួយ​ដើម្បី​ដណ្តើម​ជ័យជម្នះ​ទាំងស្រុង​ក្នុង​តង់​ទី​ពីរ​ដែល​ធ្វើបាន​ដោយ​កីឡាករ Mane ដែល​ប្តូរ​ចូល​ដើមតង់​ទី​ពីរ ដល់​ទៅ​ពីរ​គ្រាប់​តែម្នាក់ឯង​ក្នុង​នាទី​ទី ៦៤ និង ៨៧ ស្របពេល​ខ្សែប្រយុទ្ធ Pelle សញ្ជាតិ​អ៊ីតាលី​ធ្វើបាន​ចំនួន​មួយ​គ្រាប់​ក្នុង​នាទី ៨៣ ដើម្បី​បញ្ចប់សេចក្តី​ក្នុង​លទ្ធផល ៣-២៕

 

មតិយោបល់