រញ្ជួយ​ដី ៦,១ រិ​ច្ឆ​ទ័​រ​វាយប្រហារ​ថៃ​និង​ឡាវ​

​រញ្ជួយ​ដី​កម្រិត ៦,១ រិ​ច្ឆ​ទ័​របា​ន​វាយប្រហារ​ទៅលើ​ព្រំដែន​រវាង​ប្រទេស​ឡាវ និង​ថៃ​។​

​រញ្ជួយ​ដី​នេះ​បាន​វាយប្រហារ​នៅ​ជិត​ស្រុក Muang Nan ភាគ​ខាងជើង​ប្រទេស​ថៃ នៅក្បែរ​ព្រំដែន​ប្រទេស​ឡាវ​កាលពី​យប់​ថ្ងៃ​ពុធ​ម្សិលមិញ​នេះ​។​

​មិនមាន​របាយការណ៍​នៃ​ការខូចខាត​ឬ​ការស្លាប់ និង​របួស​នោះទេ​។ នេះ​បើ​យោងតាម​វេ​ប​សាយ WA Today​។ ការរញ្ជួយ​បានកើត​ឡើង​នៅ​ជម្រៅ ១០ គីឡូម៉ែត្រ​។​

​ប្រជាជន​នៅ​ទីក្រុង​ឈៀង​ម៉ៃ និង​ឈៀង​រ៉ៃ នៅ​ភាគ​ខាងជើង​ប្រទេស​ថៃ មាន​អារម្មណ៍​រញ្ជួយ​ក្នុង​រយៈពេល​ជា​យូរ ប៉ុន្តែ​មិនបាន​រាយការណ៍​ថា​មានការ​ខូចខាត​អ្វី​ធ្ងន់ធ្ងរ​នោះទេ​។​

​ទីក្រុង​បាងកក​ចម្ងាយ ២៨០​គីឡូម៉ែត្រ​ពី​ព្រំដែន​ថៃ​ឡាវ ក៏​ទទួល​ឥទ្ធិពល​រញ្ជួយ​ផងដែរ ប៉ុន្តែ​ស្ថិតនៅក្នុង​កម្រិត​ស្រាល​។ អគារ​ខ្ពស់ៗ​នៅក្នុង​ទីក្រុង​មួយ​នេះ​បាន​យោល​យោគ​ប្រហែល ៣០ វិនាទី​។​

​ការរញ្ជួយ​ដី ៤,៦ និង ៥,៧ បាន​វាយប្រហារ​នៅ​តំបន់​តែមួយ ពេញ​មួយ​រាត្រី​។​

​នាយកដ្ឋាន​ឧតុនិយម​ថៃ​បាន​និយាយថា ពួកគេ​នឹង​ចុះ​ត្រួតពិនិត្យ​ទីតាំង​ជា​ប្រវត្តិសាស្ត្រ​មួយ​នេះ​ដើម្បី​សិក្សា​ពី​ការខូចខាត​៕ ប្រភព៖ Daily Mail

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab