រថយន្តក្រឡុកស៊ីម៉ងត៍ បើកលឿនក្រឡាប់សង្កត់កិនក្មេងស្រី អាយុ៤ឆ្នាំម្នាក់ស្លាប់ ខណ:កំពុងលេងមុខផ្ទះ

ភ្នំពេញ ៖ ក្មេងស្រីម្នាក់អាយុ៤ឆ្នាំបានរងគ្រោះ ដោយសារថយន្តក្រឡុកស៊ីម៉ងត៍ក្រឡាប់កិនពីលើ បណ្ដាលឱ្យបាត់បង់ជីវិតភ្លាមៗ កាលពីវេលាម៉ោង ១និង៣០នាទីរសៀល ថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ២០១៩ នៅចំណុចមុខផ្ទះពលរដ្ឋ ភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ ។ 

ប៉ូលិសនិយាយថា​ ក្មេងស្រីរងគ្រោះឈ្មោះ វន សុនីតា អាយុ៤ឆ្នាំ រស់នៅជាមួយឳពុកម្ដាយផ្ទះកើតហេតុ ។ ឯរថយន្តបង្ក ជាប្រភេទរថយន្តក្រឡុកស៊ីម៉ងត៍ ពាក់ស្លាកលេខ ភ្នំពេញ 5A-1448 បើកបរដោយឈ្មោះ ភ្លូ ឆាង ភេទប្រុស ស្នាក់នៅខណ្ឌដង្កោ រាជធានីភ្នំពេញ (ឃាត់ខ្លួន)។

ប្រភពព័ត៌មានបានឱ្យដឹងថានៅមុនពេលកើតហេតុគេបានឃើញ រថយន្តបង្ក ធ្វើដំណើរតាមបណ្ដោយផ្លូវ ៥០ម៉ែត្រ ក្នុងទិសដៅពីជើងទៅត្បូងក្នុងល្បឿនលឿន ។ ខណៈមកដល់ចំណុចកើតហេតុ បានរេចង្កូតមកខាងស្ដាំ ក្រឡាប់សង្កត់ ទៅមុខលំនៅដ្ឋាន របស់បងប្អូនប្រជាពលរដ្ឋបណ្ដាលឱ្យសង្កត់លើក្មេងស្រីម្នាក់ ដែលកំពុងតែអង្គុយស្លាប់ ហើយរថយន្តក៏ឆាបឆេះផ្នែកខាងមុខ ត្រូវរថយន្តពន្លត់អគ្គីភ័យមកបាញ់ពន្លត់តែម្ដង ។ 

ក្រោយពេលកើតហេតុ សមត្ថកិច្ចវាស់វែង យករថយន្តបង្កទៅរក្សាទុក ដើម្បីរង់ចាំដោះស្រាយ នៅពេលក្រោយចំណែកសាកសព ត្រូវបានក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី ៕ 

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab