adverise with khmeread 1

​លទ្ធផល ១-១ រវាង​ក្រុម Newcastle និង Sunderland អាច​នឹង​អនុញ្ញាត​សារិកា​ព្រៃ​ធ្លាក់​ទៅ Championship ម្តងទៀត​

​    ​ក្រុម​ឆ្មា​ខ្មៅ Sunderland ប៊ិះ​តែ​នឹង​ដណ្តើមបាន​បី​ពិន្ទុ​ពី​ការប្រកួត​ជាមួយ​ក្រុម​ម្ចាស់ផ្ទះ​សារិកា​ព្រៃ Newcastle ទៅហើយ​បន្ទាប់ពី​ពួកគេ​បាន​នាំមុខ​គូសត្រូវ​ចាស់​របស់ខ្លួន ១-០ តាំងពី​តង់​ទីមួយ និង​ត្រៀម​បំបាក់​ពួកគេ​ជា​លើក​ទី​ប្រាំពីរ​ជាប់​គ្នា​។​

​    ​ប៉ុន្តែ​ក្នុង​នាទី​ទី ៨៣ កីឡាករ Mitrovic បានតែ​ត​បញ្ចូល​ទី​ដើម្បី​ជួយសង្គ្រោះ​ក្រុម​ឱ្យ​រស់រានមានជីវិត​ប​ន្ត​ទៀត​ខណៈ​នេះ​ជាការ​ប្រកួត​ក្នុងផ្ទះ​ជា​លើកដំបូង​របស់លោក Rafael Benitez​។​

​    ​ប៉ុន្តែ​លទ្ធផល ១-១ នេះ​មិនបាន​ផ្តល់​ភាព​វិជ្ជមាន​ដល់​ក្រុម​ម្ចាស់ផ្ទះ​ឡើយ ព្រោះ​នៅ​ប្រកួត​បន្ទាប់ Newcastle នឹងធ្វើ​ដំណើរ​ទៅកាន់​ទឹកដី​ក្រុម Norwich ដែល​ស្ថិតនៅ​ចំណាត់ថ្នាក់​លេខ ១៧ និង​ត្រូវការ​ពិន្ទុ​ដែរ ប៉ុន្តែ Sunderland អាច​ទទួលបាន​បី​ពិន្ទុ​ព្រោះ​ពួកគេ​នឹង​លេង​ជាមួយ​ក្រុម​មាន​សុវត្ថិភាព West Brom៕

 
Newcastle vs Sunderland Goals and Highlights

Newcastle vs Sunderland Goals and Highlights Super Highlights Pinnacle Highlights

Posted by Super Highlights on Sunday, March 20, 2016

 

adverise with khmeread

មតិយោបល់