រកឃើញសពក្មេងបុរាណនៅអេក្វាឌ័រមានមួកសុវត្ថិភាព

ការស្រាវជ្រាវថ្មីមួយបានបង្ហាញថាទារក ២ នាក់មកពីទីបញ្ចុះសពបុរាណនៅអាមេរិកខាងត្បូងត្រូវបានគេរកឃើញពាក់មួកសុវត្ថិភាពធ្វើពីលលាដ៍ក្បាលរបស់កុមារដទៃទៀត។

អ្នកស្រាវជ្រាវបាននិយាយនៅក្នុងការសិក្សារបស់ពួកគេ ដែលចេញផ្សាយក្នុងទស្សនាវដ្តី Latin American Antiquity កាលពីដើមខែនេះថា វាជាភស្តុតាងដំបូងគេបង្ហាញអំពីក្មេងបុរាណប្រើលលាដ៍ក្បាលរបស់កុមារដទៃធ្វើជាមួយសុវត្ថិភាពនៅកន្លែងបញ្ចុះសពមិនធ្លាប់មាននៅកន្លែងដទៃទៀតក្នុងពិភពលោក។

ចាប់ពីឆ្នាំ ២០១៤ ដល់ឆ្នាំ ២០១៦ ការជីកនៅលើឆ្នេរសមុទ្រអេក្វាឌ័របានរកឃើញសាកសពមនុស្សចំនួន ១១ នាក់នៅក្នុងទីបញ្ចុះសពបុរាណក្នុងនោះមានមនុស្សចាស់ ២ នាក់ យុវជនម្នាក់ និងទារក ៤ នាក់។ វត្ថុបុរាណនិងសំបកតូចៗត្រូវបានគេរកឃើញនៅជុំវិញកន្លែងបញ្ចុះសពនោះ។

ប៉ុន្តែវាជាទារក ២ នាក់ក្នុងចំណោមទារកដែលពាក់មួកការពារក្បាលត្រូវបានគេរកឃើញនៅក្នុងទីបញ្ចុះបញ្ចុះសពចំនួនពីរ ដែលមានអាយុកាលប្រហែល ១០០ ឆ្នាំមុនគ.ស ដែលពិតជាទាក់ទាញការចាប់អារម្មណ៍។

ការស្រាវជ្រាវដឹកនាំជំនួយការសាស្រ្តាចារ្យ Sara Juengst នៃសាកលវិទ្យាល័យ University of North Carolina នៅទីក្រុង Charlotte បានរកឃើញថា ទារកម្នាក់មានអាយុ ១៨ ខែ នៅពេលស្លាប់ ហើយបានពាក់ផ្នែកខ្លះនៃលលាដ៍ក្បាលរបស់ក្មេងម្នាក់ទៀតដែលមានអាយុចន្លោះពី ៤ ទៅ ១២ ឆ្នាំ។

អ្នកស្រាវជ្រាវបាននិយាយថា លលាដ៍ក្បាលត្រូវបានគេដាក់ធ្វើជា "មួកសុវត្ថិភាពពាក់មួកជុំវិញក្បាលរបស់សពក្មេងទីមួយ"។ សំបកតូចមួយនិងឆ្អឹងម្រាមដៃរបស់កុមារត្រូវបានគេរកឃើញនៅចន្លោះលលាដ៍ក្បាល "មួកសុវត្ថិភាព" និងក្បាលទារក៕ ប្រភព៖ CNN

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab