adverise with khmeread 1

Villarreal បង្អាក់ដំណើរ​ឈ្ពោះ​ទៅរក​ពាន La Liga របស់ Barca បណ្តោះអាសន្ន​បន្ទាប់ពី​តាម​ស្មើ​ក្នុង​តង់​ទី​ពីរ​

​    ​ក្រុមបាល់ទាត់ Villarreal បាន​ស្ថិតក្នុង​ទម្រង់​លេង​ដ៏​ល្អ​កាលពី​ម្សិលមិញ​ហើយ​ពួកគេ​ក៏​មិនបាន​បោះបង់ចោល​ការប្រកួត​ដែរ​បើទោះជា​ចាញ់ ២-០ ក្នុង​តង់​ទីមួយ​ក៏ដោយ​។ ពួកគេ​បាន​កែប្រែ​ស្ថានការណ៍​ទាំងស្រុង ដើម្បី​ធានា​កៅអី Champions League សម្រាប់​រដូវ​កាល​ក្រោយ បន្ទាប់ពី​តាម​បាន​ពីរ​គ្រាប់​វិញ​ក្នុង​តង់​ទី​ពីរ​ធ្វើឱ្យ​ខ្សែការពារ Barcelona និយាយ​លែងចេញ​។​

​    ​ចំណែកឯ​ក្រុម​អ្នកមាន​បុណ្យ​វិញ ពួកគេ​តែងតែ​បង្ហាញ​ទម្រង់​លេង​ដ៏​រលូន ហើយ​ក្តី​សុបិន​លើក​ពាន La Liga របស់​ពួកគេ​នៅតែមាន​ខ្ពស់ គ្រាន់តែ​ថា​ពេលណា​ដែល​ថ្ងៃនោះ​នឹង​មកដល់​ប៉ុណ្ណោះ​។ កីឡាករ Rakitic បា​នរក​គ្រាប់​បើកឆាក​ឱ្យ​ក្រុម​បន្ទាប់ពី​ការ​តែ​តបាល់​បញ្ជូន​ពី​សំណាក់​កីឡាករ Suarez​។ Neymar បាន​បន្ថែម​មួយគ្រា​ប់​ដោយ​ការ​ស៊ុត​បាល់​ពិន័យ ១១ ម៉ែត្រ បន្ទាប់ពី​ការប៉ះទង្គិច​ដ៏​ចម្រូងចម្រាស់​រវាង​អ្នកចាំទី​និង​ខ្សែប្រយុទ្ធ​រូបនេះ​។

​    ​ទោះជា​យ៉ាងនេះ​ក្តី Barcelona នៅតែ​ទទួលបាន​មួយ​ពិន្ទុ​ដដែល​បើទោះជា​ភ្លាត់ស្នៀត​ពីរ​គ្រាប់​ក្នុង​តង់​ទី​ពីរ ហើយ​លទ្ធផល​នេះ​ក៏​មិនអាក្រក់​ណាស់ណា​ដែរ ព្រោះ​កាលពី​ម្សិលមិញ Atletico បាន​ចាញ់ Gijon ២-១ ដូច្នេះ​គម្លាត​នៅតែ​រក្សា​ដដែល​ទេ​៕

 

adverise with khmeread

មតិយោបល់