កុំចេះតែហ៊ាន! ពួកគួកជេដីធ្លីសន្យាជាមួយនឹងអ្នកទិញថា មានទីតាំង "ដើមឈើខ្ពស់ៗ" និង "សួនទឹកប្រណីត" ស្រាប់តែ​ទិញហើយហួសចិត្ត

អ្នកទិញផ្ទះដែលគេសន្យាថា នឹងផ្តល់ "ទិដ្ឋភាពឧទ្យាន្ត" នៅក្នុងការអភិវឌ្ឍលំនៅដ្ឋានថ្មីរបស់ពួកគេ ទទួលបានការភ្ញាក់ផ្អើលយ៉ាងខ្លាំងកាលពីចុងសប្តាហ៍ នៅពេលពួកគេបានទៅយកកូនសោផ្ទះរបស់ពួកគេនៅកណ្តាលប្រទេសចិន។

ផ្ទុយពីទេសភាព "ដើមឈើខ្ពស់ៗ" និង "សួនទឹកប្រណីត" ដែលពួកគួកជេអចលនទ្រព្យបានសន្យា ម្ចាស់ផ្ទះថ្មីទាំងនេះបានរកឃើញថា តំបន់លំហែសាធារណៈមួយនេះត្រូវបានគ្របដណ្តប់ទៅដោយជ័រផ្លាស្ទិកពណ៌ខៀវដើម្បីធ្វើឱ្យមើលទៅដូចជាកូនបឹងមួយ និងថែមទាំងត្រូវបានបំពាក់ស្ពានឈើតូចមួយយ៉ាងហំហួនពីលើនោះផងដែរ។ នេះបើយោងតាមប៉ុស្តិ៍ទូរទស្សន៍ផ្កាយរណបចិនក្នុងខេត្តហ៊ូណា City Channel បានចាក់ផ្សាយកាលពីថ្ងៃអាទិត្យសប្តាហ៍មុន។

ម្ចាស់គម្រោងក្រុមហ៊ុនឈ្មោះ Changsha Shiji Yujing Real Estate បានឆ្លើយតបថា ខ្លួនមិនដែលបានសន្យាដាក់បឹងសិប្បនិម្មិតនៅខាងក្នុងសហគមន៍មួយនេះទេ ទោះបីជាខិត្តបណ្ណរបស់ខ្លួនបានលើកឡើងខ្លីៗពីទេសភាពធម្មជាតិនៅក្នុងគម្រោងរបស់ខ្លួនក៏ដោយ៕

 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab