adverise with khmeread 1

Hamilton បញ្ចប់​ក្នុង​ចំណាត់ថ្នាក់​ទី​ពីរ​ក្នុង​កម្មវិធី Australian Grand Prix ខណៈ Alonso រួច​ផុតពី​សេចក្តីស្លាប់​បន្ទាប់​ក្រឡាប់​ឡាន​

​    ​កីឡាករ​ប្រណាំង​ឡាន Lewis Hamilton បានចាប់ផ្តើម​ការការពា​រ​តំណែង​ជើងឯក Formula One របស់ខ្លួន​បន្ទាប់ពី​បញ្ចប់​ក្នុង​តំណែង​លេខ​ពីរ​នៅក្នុង​កម្មវិធី Australian Grand Prix​។​

​    ​អ្នក​ប្រណាំង​មកពី​ចក្រភព​អង់គ្លេស​រូបនេះ​បាន​កែប្រែ​ការប្រកួត​បន្ទាប់​ចាប់ផ្តើម​មិនសូវ​បានល្អ ដើម្បី​តាម​ពីក្រោយ​មិត្ត​រួម​ក្រុម Mercedes គឺ​កីឡាករ Nico Rosberg​។ ប៉ុន្តែ​ការប្រកួត​នេះ​បាន​ស្ថិតក្នុង​ស្រមោល​អាក្រក់​បន្ទាប់ពី​ការ​ក្រឡាប់​ឡាន​របស់​កីឡាករ Fernando Alonso របស់​ក្រុម McLaren​។​

​    ​ឡាន​របស់​កីឡាករ​រូបនេះ​បាន​ហោះ​ឡើង​ទៅលើ​បន្ទាប់ពី​បុក​គូទ​ឡាន​កីឡាករ Esteban Gutierrez ហើយ​បាន​ធ្លាក់​មកវិញ​ពីរ​បី​ត្រឡប់​។ សំណាងល្អ Alonso អាច​ដើរ​ចេញពី​ឡាន​របស់គាត់​វិញ​ដោយ​គ្មាន​របួស​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់