ក្រុមមន្ត្រីនិយាយថា ជំងឺកញ្ជ្រិលបានសម្លាប់មនុស្សជិត ៥០០០ នាក់នៅសាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោក្នុងឆ្នាំ ២០១៩ បន្ទាប់ពីជំងឺនេះបានឆ្លងរាលដាលគ្រប់ខេត្តទាំងអស់ក្នុងប្រទេស។ នេះយោងតាម BBC ផ្សាយកាលពីថ្ងៃសុក្រ។
ជិតមួយភាគបួននៃប្រជាជនមួយលាននាក់បានឆ្លងជំងឺនេះគ្រាន់តែក្នុងឆ្នាំ ២០១៩ តែមួយ។
អង្គការសុខភាពពិភពលោក (WHO) និយាយថានេះជាការឆ្លងរាលដាលធំបំផុតនិងលឿនបំផុតរបស់ពិភពលោក។
កញ្ជ្រឹលនៅកុងហ្គោឥឡូវបានសម្លាប់មនុស្សច្រើនជាងពីរដងនៃអ្នកដែលបានស្លាប់ដោយសារជំងឺអេបូឡានៅទីនោះក្នុងរយៈពេល ១៥ ខែចុងក្រោយនេះ។
រដ្ឋាភិបាលកុងហ្គោនិងអង្គការសុខភាពពិភពលោកបានចាប់ផ្តើមកម្មវិធីចាក់វ៉ាក់សាំងបន្ទាន់ក្នុងខែកញ្ញាក្នុងគោលបំណងចាក់ថ្នាំបង្ការដល់កុមារជាង ៨០០.០០០ នាក់។
ប៉ុន្តែហេដ្ឋារចនាសម្ព័ន្ធអន់ថយ ការវាយប្រហារនៅតាមមណ្ឌលសុខភាព និង កង្វះលទ្ធភាពទទួលបានការថែទាំសុខភាពជាប្រចាំ បានរារាំងដល់កិច្ចខិតខំប្រឹងប្រែងដើម្បីបញ្ឈប់ការរីករាលដាលនៃជំងឺនេះ៕
