ការស្រាវជ្រាវថ្មីរកឃើញថា ពស់កាលពី ៧០ លានឆ្នាំមុនមានជើងក្រោយពីរ

ការវិវឌ្ឍរបស់សត្វពស់បានធ្វើឱ្យអ្នកវិទ្យាសាស្ត្រចាប់អារម្មណ៍អស់ជាច្រើនឆ្នាំហើយ ព្រោះពួកគេបានដឹងថា សត្វល្មូននេះធ្លាប់មានជើងនិងសម្របខ្លួនតាមពេលវេលា ដើម្បីរស់រាន។ នេះយោងតាម CNN ផ្សាយកាលពីថ្ងៃសុក្រ។

ប៉ុន្តែកំណត់ត្រាផូស៊ីលមានកម្រិត មិនអាចឆ្លុះបញ្ចាំងពីរបៀប ដែលការផ្លាស់ប្តូរនេះបានកើតឡើងពេលណានោះទេ ពីព្រោះពស់បានលេចឡើងដំបូងបង្អស់ក្នុងយុគសម័យ Jurassic Period កាលពី ១៦៣ ទៅ ១៧៤ លានឆ្នាំមុន។

ប៉ុន្មានឆ្នាំមកនេះទ្រឹស្តីជាច្រើនបានលើកឡើងថា ជើងទាំងនោះគ្រាន់តែជាដំណាក់កាលបណ្តោះអាសន្នប៉ុណ្ណោះ មុនពេលសត្វពស់សម្របខ្លួនទៅនឹងទម្រង់គ្មានជើងដូចបច្ចុប្បន្ន។

ប៉ុន្តែការស្រាវជ្រាវថ្មីមួយដែលត្រូវបានចេញផ្សាយកាលពីថ្ងៃពុធនៅក្នុងទស្សនាវដ្តីវិទ្យាសាស្ត្រ Science Advances បានឱ្យដឹងថា ផូស៊ីលពស់ដែលរកឃើញ និងថែរក្សាបានល្អថ្មីៗជាពិសេសក្នុងលលាដ៍ក្បាលពស់បានបង្ហាញថា ពួកវាមានជើងក្រោយរយៈពេលដ៏យូរ។

Najash Rionegrina គឺជាពស់ដំបូង ដែលមានជើងក្រោយចំនួន ២។ ក្រុមអ្នកស្រាវជ្រាវបានរកឃើញលលាដ៍ក្បាលពស់ចំនួន ៨ រួមទាំងឆ្អឹងមួយ ដែលស្ទើរតែនៅដដែលល្អឥតខ្ចោះក៏ដូចជាផូស៊ីលផ្សេងៗទៀតនៅតំបន់ La Buitrera Palaeontological ភាគខាងជើងទីក្រុង Patagonia ក្នុងប្រទេសអាហ្សង់ទីន៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab