adverise with khmeread 1

​ប្រិយមិត្ត​បាល់ទាត់​ក្នុងប្រទេស​ម៉ា​រ៉ុ​កបាន​កាប់សម្លាប់​គ្នា​បន្ទាប់ពី​ការប្រកួត​បញ្ចប់​

​    ​មនុស្ស​ពីរ​នាក់​ត្រូវបាន​សម្លាប់​និង ៤៩ នាក់​ផ្សេងទៀត​បាន​រងរបួស​នៅក្នុង​ទីក្រុង​ធំជាងគេ​របស់​ម៉ា​រ៉ុ​ក​កាលពី​ថ្ងៃ​សៅរ៍​នៅពេលដែល​ប្រិយមិត្ត​ដែល​មិន​គាំទ្រ​ក្រុម​ម្ចាស់ផ្ទះ Raja de Casablanca បាន​ប្រតាយប្រតប់​គ្នា​បន្ទាប់ពី​ការប្រកួត​។​

​    ​ការវាយប្រហារ​នេះ​បាន​កើតឡើង​បន្ទាប់ពី​ក្រុម​អ្នកគាំទ្រ​ក្លឹប​ទាំងពីរ​បាន​គប់​ភ្លើង​ដាក់គ្នា​និង​វ៉ៃ​គ្នា​នៅ​កីឡដ្ឋាន Mohammed V បើទោះជា​ក្រុម​ម្ចាស់ផ្ទះ​បាន​យកឈ្នះ ២-១ ទៅលើ​ក្រុម​ភ្ញៀវ Chabab Rif Al Hoceima of Al Hoceima នៅ​ភាគ​ខាងជើង​ប្រទេស​ក៏ដោយ​។​

​    ​វីដេអូ​ពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​របស់​ម៉ា​រ៉ុ​ក​បានបង្ហាញ​ពី​សកម្មភាព​ប្រិយមិត្ត​ពាក់អាវ​ពណ៌​បៃតង​បាន​វ៉ៃ​គ្នា​ទៅវិញទៅមក​។ រឿងនេះ​នៅតែ​មិនទាន់​ប្រាកដថា តើ​វា​កើតឡើង​ដោយសារ​អ្វី​នោះឡើយ​។​

​    ​ទីភ្នាក់ងារ​សន្តិសុខរ​បស់​ម៉ា​រ៉ុ​ក​គឺ DGSN បាន​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា មនុស្ស ៣១ នាក់​ត្រូវបាន​ចាប់ខ្លួន​បន្ទាប់ពី​ការប្រកួត​ដោយ​សារបាន​ចូលរួម​ក្នុង​សកម្មភាព​បំផ្លិចបំផ្លាញ​។ មនុស្ស ១០ នាក់​ផ្សេងទៀត​ត្រូវបាន​ឃាត់ខ្លួន​មុន​ការប្រកួត​នេះ​ចាប់ផ្តើម​ដោយសារ​ហេតុផល​ដដែល​នេះ​។​

​    ​រដ្ឋអាជ្ញា​បាន​បើក​ការស៊ើបអង្កេត​លើ​បញ្ហា​ក្រុម​អ្នកគាំទ្រ​នេះ​។ ប្រិយមិត្ត​ក្រៅ​ផ្ទះ​ជារឿយៗ​តែងតែ​ប៉ះ​ទ​ង្កិ​ច​គ្នា​អំឡុង​ការប្រកួត​បាល់ទាត់​រប​ស់​ប្រទេស​ម៉ា​រ៉ុ​ក​។​

​    ​កាល​ពីមួយ​ឆ្នាំមុន បុរស​ម្នាក់​បាន​ស្លាប់​នៅ​កណ្តាល​ទីក្រុង Khouribga អំឡុង​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​រវាង​ក្រុម​អ្នកគាំទ្រ​របស់​ក្លឹប​ក្នុង​តំបន់​និង​ក្រុម Raja de Casablanca​។ ក្នុង​ឆ្នាំ ២០១៣ មនុស្ស​ជាង ២០០ នាក់​ត្រូវបាន​ឃាត់ខ្លួន​បន្ទាប់ពី​ការ​ប៉ះ​ទ​ង្កិ​ច​គ្នា​រវាង​អ្នកគាំទ្រ​ក្នុងការ​ប្រកួត​រវាង​ក្រុម Raja និង FAR Rabat៕

adverise with khmeread
ប្រភព៖ Daily Mail

មតិយោបល់