គ្រប់គ្នាតក់ស្លុតពេលឃើញអម្បូរឈ្លូសមួយក្បាលនេះប្រគល់ខ្លួនឱ្យតោស៊ី

ថនិកសត្វអំបូរឈ្លូសមួយក្បាល ត្រូវគេប្រទះឃើញកំពុងប្រគល់ខ្លួនឱ្យសត្វតោមួយក្បាលស៊ីវា។

រូបថតដ៏រំជួលចិត្តនេះបានបង្ហាញសត្វ Oryx ដើរសំដៅទៅតទល់មុខនឹងតោយ៉ាងស្ងៀមស្ងាត់ ខណៈដែលពួកវាទាំងពីរក្បាលកំពុងជ្រកក្រោមម្លប់ឈើនៅក្នុងឧទ្យាន Kgalagadi Transfrontier Park ប្រទេសអាហ្វ្រិកខាងត្បូង កាលពីខែមុន មុនពេលដែលតោសម្លាប់វា។

អ្នកថតរូបផ្តិតសកម្មភាពទាំងនេះលោក Johan de Wet និយាយថា មនុស្សជាច្រើនដែលបានឃើញរូបថតសោកនាដកម្មរបស់គាត់ទាំងនេះជឿថា សត្វ Oryx ដែលរងរបួសនេះ មានចេតនាអនុញ្ញាតឱ្យសត្វតោស៊ីវា ដោយសារតែវាមិនអាចទ្រាំទ្រនូវភាពឈឺចាប់នៅលើជើងរបស់វា និងមិនអាចរស់បានយូរ៕ 


 

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab