កាលពីម្សិលមិញក្នុងក្របខ័ណ្ឌ Serie A របស់អ៊ីតាលី ក្រុមសេះបង្កង់ Juventus បានធ្វើដំណើរទៅកាន់ទឹកដីក្រុមជិតខាង Torino និងបានយកឈ្នះក្រុមនេះក្នុងលទ្ធផល ៤ ទល់នឹង ២ ហើយខ្សែបម្រើឆ្នើម Paul Pogba គឺជាតួឯកក្នុងការប្រកួតនោះ។
កីឡាករ Alvaro Morata រកបានពីរគ្រាប់ក្នុងតង់ទីពីរបន្ទាប់ពីប្តូរចូលក្នុងតង់ទីមួយ ដើម្បីជួយក្រុមសេះបង្កង់លុតគូសត្រូវចាស់ Torino ក្នុងទីក្រុងតួរីន ហើយពីរគ្រាប់នេះគឺជាការបញ្ចូនដោយកីឡាករ Pogba ទាំងអស់។
អ្នកចាំទី Gianluigi Buffon ក៏បានបំបែកកំណត់ត្រាអ្នកចាំទី Sebastiano Rossi របស់ AC Milan ក្នុងការរក្សាមិនឱ្យគេស៊ុតចូលដល់ទៅ ៩២៩ នាទី ដែលកំណត់ត្រានេះមិនទាន់មានអ្នកបំបែកបានទេគិតចាប់តាំងពីរដូវកាល ១៩៩៣/៩៤។ នៅក្នុងនាទីទីបួនក្នុងតង់ទីពីរ ទីបំផុត Buffon បានធ្លាយគ្រាប់បាល់ ដោយការទាត់បាល់ពិន័យ ១១ ម៉ែត្រពីសំណាក់កីឡាករ Belotti របស់ Torino។
ក្រឡេកមើលក្នុងតង់ទីមួយវិញ Juventus បាននាំមុខ ២-០ ទៅលើក្រុម Torino ទៅហើយ ដោយការទាត់បាល់ Free Kick ពីសំណាក់ខ្សែបម្រើឆ្នើម Paul Pogba។ កីឡាករ Sami Khedira ក៏បានបន្ថែមមួយគ្រាប់ទៀតមុនការប្រកួតតង់ទីមួយបានបញ្ចប់។ ប៉ុន្តែ Khedira ទទួលបានកាតក្រហមនៅចុងតង់ទីពីរដោយសារខ្វែងគំនិតជាមួយអាជ្ញាកណ្តាល៕
Torino vs Juventus Goals and HighlightsTorino vs Juventus Goals and Highlights Super Highlights Pinnacle Highlights
Posted by Super Highlights on Sunday, March 20, 2016
