ក្រុមអធិរាជស Real Madrid បានបំបាក់ក្រុមខ្លាំង Sevilla ក្នុងលទ្ធផល ៤ ទល់នឹង ០ កាលពីយប់មិញនិងបានរំគិលខ្លួនទៅជិតក្រុមកំពូលតារាង Barcelona ក្នុងគម្លាត ១០ ពិន្ទុ។ ក្រុមអ្នកមានបុណ្យបានទាត់ចោលបីពិន្ទុបន្ទាប់ពីក្រុម Villarreal តាមបាន ២-២ ក្នុងតង់ទីពីរកាលពីម្សិលមិញដែរ។
BBC បានចូលទម្រង់ប្រយុទ្ធមុតស្រួចរបស់ខ្លួនវិញ ជាមួយកីឡាករ Benzema, Bale និង Ronaldo រកបានម្នាក់មួយគ្រាប់ដូចគ្នា ដើម្បីសម្ញែងដល់ Barcelona ក្នុងជំនួប Clásico ខាងមុខនៅទឹកដី Camp Nou។ នៅការប្រកួតខាងមុខនេះ អាចនឹងបង្អាក់ក្តីសុបិនលើកពាន La Liga របស់ក្រុមអ្នកមានបុណ្យ។
កីឡាករ Jesé រកបានគ្រាប់បាល់ទីបួនជូនក្លឹបខណៈអ្នកចាំទី Keylor Navas ធ្វើបានយ៉ាងល្អកាលពីយប់មិញ បន្ទាប់ពីបញ្ឈប់ការទាត់បាល់ប៉េណាល់ទីពីសំណាក់ក្រុម Sevilla៕
ការប្រកួតរវាងក្រុម Barcelona និង Real Madrid នឹងចាប់ផ្តើមការប្រកួតនៅថ្ងៃទី ២ ខែមេសាខាងមុខ នៅវេលាម៉ោង ០១ និង ៣០ នាទី៕
