adverise with khmeread 1

​កីឡាករ Marcus Rashford ក្លាយជា​អ្នករក​គ្រាប់​បាល់​វ័យក្មេង​បំផុត​ក្នុងការ​ប្រកួត​រវាង​អ្នកជិតខាង​ក្រុង​ម៉ាន់​ឆេ​ស្ទើ​

​    ​យុវជន​របស់​បិសាច​ក្រហម Manchester United គឺ​កីឡាករ Marcus Rashford បា​នរក​គ្រាប់​បាល់​នៅ​ទឹកដី Etihad កាលពី​ម្សិលមិញ និង​បាន​ក្លាយជា​អ្នករក​គ្រាប់​បាល់​វ័យក្មេង​បំផុត​ក្នុងការ​ប្រកួត​រវាង​ក្រុម​អ្នកជិតខាង​ក្រុង​ម៉ាន់​ឆេ​ស្ទើ​ក្នុង​ប្រវត្តិសាស្ត្រ Premier League​។​

​    ​ក្រុម​អ្នកគាំទ្រ Man City ជាច្រើន​បាន​អះអាងថា Rashford គ្រាន់តែ​ជា​កីឡាករ​ល្បី​មួយ​ប្រាវ​តែប៉ុណ្ណោះ ប៉ុន្តែ​យុវជន​រូបនេះ​បានធ្វើឱ្យ​ក្រុម​អ្នកគាំទ្រ​ទាំងនោះ​គិត​ខុសស្រឡះ​។​

​    ​ទើបតែ​មាន​អាយុ ១៨ ឆ្នាំ និង ១៤១ ថ្ងៃ វា​ពិតជា​ពិបាក​ទស្សន៍ទាយ​ខ្លាំងណាស់​ថា តារា​របស់​បិសាច​ក្រហម​រូបនេះ​នឹងមាន​អនាគត​ដូចម្តេច ព្រោះ​គាត់​រកបាន ៥ គ្រាប់​ហើយ​ក្នុងការ​បង្ហាញខ្លួន​ចំនួន ៨ ប្រកួត​ឱ្យ​ក្រុម​៕

 

 

adverise with khmeread
ប្រភព៖ Metro

មតិយោបល់