adverise with khmeread 1

​អង់គ្លេស​ប៉ុនប៉ង​តាម​ប្រមាញ់​កីឡាករ Alex Iwobi ពី​ជម្រើសជាតិ​នី​ហ្សេ​រី​យា​

​    ​សហព័ន្ធ​បាល់ទាត់​អង់គ្លេស​កំពុងតែ​ប៉ុនប៉ង​ជា​លើកចុងក្រោយ​ក្នុង​ការនាំ​កីឡាករ​វ័យក្មេង​សញ្ជាតិ​នី​ហ្សេ​រី​យារ​បស់ Arsenal គឺ​ខ្សែបម្រើ Alex Iwobi ឱ្យចូល​រួមជាមួយ​ជម្រើសជាតិ​របស់ខ្លួន​ប​ន្ទា​ប់​ពី​បង្ហាញ​ទម្រង់​លេង​យ៉ាង​ល្អ​ឱ្យ​ក្រុម​កាំភ្លើង​ធំ​កាលពីពេល​ថ្មីៗ​នេះ​។​

​    ​Iwobi បាន​លេង​ឱ្យ​ជម្រើសជាតិ​អង់គ្លេស​អាយុ​ក្រោម ១៦, ១៧ និង ១៨ ឆ្នាំ មុននឹង​រូបគេ​ជ្រើស​យក​ប្រទេស​កំណើត​នី​ហ្សេ​រី​យា​របស់ខ្លួន​វិញ​កាលពី​ឆ្នាំមុន​។​

​    ​កីឡាករ​វ័យ ១៩ ឆ្នាំ​រូបនេះ​បាន​លេង​ការប្រកួត​មិត្តភាព​ចំនួន​ពីរ​ប្រកួត​ឱ្យ​ប្រទេស​នី​ហ្សេ​រី​យា​មកហើយ និង​ត្រៀម​បង្ហាញ​មុខជា​លើកដំបូង​ឱ្យ​ឈុត​ធំ​ក្នុងជំនួប​ជាមួយ​ប្រទេស​អេ​ហ្ស៊ី​ប​ក្នុង​សប្តាហ៍​នេះ​។​

​    ​ប៉ុន្តែ​សារព័ត៌មាន Daily Mirror បាន​រាយការណ៍​ថា អង់គ្លេស​កំពុង​សង្ឃឹម​យ៉ាង​មុតមាំ​ក្នុងការ​បញ្ចុះបញ្ចូល​រូបគេ​ឱ្យ​ចាក​ចេញពី​ប្រទេស​កំណើត​បន្ទាប់ពី​ធ្វើឱ្យមាន​ការភ្ញាក់ផ្អើល​ក្នុង​ជម្រើស​ដំបូង​របស់ Arsenal​។​

​    ​ប្រសិនបើ​គាត់​ធ្វើការ​ប្រកួត​មិត្តភាព​ជាមួយ​ប្រទេស​អេ​ហ្ស៊ី​ប​ក្នុង​កម្មវិធី Africa Cup of Nations វគ្គ​ជម្រុះ​មែន​នោះ គាត់​មិនអាច​ផ្លាស់ប្តូរ​សម្ព័ន្ធភាព​បាន​នោះឡើយ ដូច្នេះ​រឿងនេះ​វា​ស្ថិតនៅលើ​ពេលវេលា​ប៉ុណ្ណោះ​៕

adverise with khmeread
ប្រភព៖ Metro

មតិយោបល់