នេះគឺជាសកម្មភាពដ៏រន្ធត់មួយបន្ទាប់ពីទូរស័ព្ទរបស់បុរសម្នាក់នេះបានផ្ទុះនៅក្នុងហៅប៉ៅរបស់គាត់និងបានធ្វើឱ្យខ្លួនគាត់ត្រូវបានភ្លើងឆេះរោលខ្លួនប្រាណសឹងទាំងស្រុង។ ឧប្បត្តិហេតុនេះ ត្រូវបានថតដោយសាក្សីម្នាក់ និងត្រូវបានគេជឿថា បានកើតឡើងនៅក្នុងប្រទេសប៉ាគីស្ថាន។
នៅដើមឃ្លីបនេះ បុរសម្នាក់ត្រូវបានប្រទះឃើញដើរចេញពីឡានក្រុងដោយមិនបានដឹងថា ហៅប៉ៅរបស់គាត់កំពុងតែឆេះនោះទេ។ រំពេចនោះ ភ្លើងចាប់ផ្តើមឆាបឆេះអាវរបស់គាត់ និងធ្វើឱ្យខ្លួនទាំងមូលត្រូវឆេះតែម្តង។
បុរសម្នាក់នោះបានរត់ចុះឡើង និងបានស្រែកទាំងក្តីឈឺចាប់ខណៈសាក្សីបានព្យាយាមពន្លត់ភ្លើងពីខ្លួនរបស់គាត់។ អ្នកដំណើរនៅជិតនោះបានជួយគាត់ដោយយកក្រណាត់វ៉ៃគាត់ មុននឹងបុគ្គលិកផ្សារម្នាក់បានយកធុងទឹកជះដាក់គាត់។
ភ្លើងនោះបន្តឆេះតិចៗរហូតដល់បុរសទីពីរបានយកធុងទឹកជះដាក់គាត់ជាលើកទីពីរទើបវារលត់បាត់ទៅ៕ នៅចុងបញ្ចប់វីដេអូ បុរសរងគ្រោះនោះបានជំពប់ជើងដួលនិងស្ថិតក្នុងស្ថានភាព "ស្ហុក" បន្ទាប់ហេតុការណ៍នេះបានកើតឡើង។ គេនៅតែមាន់ច្បាស់នៅឡើយថាគាត់រងរបួសធ្ងន់ឬស្រាល៕
