ការសិក្សាថ្មីរកឃើញថា ការកាន់ដៃមនុស្សជាទីស្រឡាញ់ជួយបំបាត់ការឈឺចាប់ខ្លាំងជាងថ្នាំពេទ្យ ចង់កើតជំងឺធ្ងន់កម្រិតណាក៏អាចជួយឱ្យធូរស្បើយវិញដែរ

ការស្នាក់នៅក្នុងមន្ទីរពេទ្យអាចជាពេលវេលាគួរឱ្យភ័យខ្លាចនិងតានតឹងបំផុត មិនថានៅទីនោះមានបុគ្គលិកល្អកម្រិតណាឬការថែទាំពិសេសកម្រិតណានោះឡើយ។

ប៉ុន្តែការសួរសុខទុក្ខពីមិត្តភក្តិឬមនុស្សជាទីស្រឡាញ់អាចធ្វើឱ្យមានការផ្លាស់ប្តូរយ៉ាងខ្លាំង ជាមួយភស្តុតាងវិទ្យាសាស្ត្រដ៏ធំសម្បើមមួយបានបង្ហាញថា ភាពស្និទ្ធិស្នាលរបស់មនុស្សក្នុងពេលកំពុងមានជំងឺនិងអំឡុងពេលកំពុងងើបពីជំងឺវិញ អាចកាត់បន្ថយកម្រិតនៃឈឺចាប់បានយ៉ាងច្រើន ដោយបន្ថយការរលាកដ៏គ្រោះថ្នាក់ក្នុងសរីរាង្គ និង ជួយឱ្យរបួសឆាប់ជាសះស្បើយយ៉ាងរហ័ស។

ការស្ទង់មតិលើគ្រូពេទ្យចំនួន ២០០ នាក់ដោយអង្គការ Royal Voluntary Service (RVS) ដែលជាអង្គការមួយជំរុញទឹកចិត្តមនុស្សឱ្យមកសួរសុខទុក្ខអ្នកជំងឺញឹកញាប់ បានលាតត្រដាងថា អ្នកជំងឺដែលគ្មានអ្នកមកសួរសុខទុក្ខសោះគ្មានទំនោរស្តាប់ដំបូន្មានវេជ្ជបណ្ឌិតទេ និង ទោរទន់ទៅរកការចំណាយពេលយូរនៅមន្ទីរពេទ្យ។ 

ប៉ុន្តែភស្តុតាងដ៏ធំពីការសិក្សាអំពីការឈឺចាប់ក្នុងខ្លួនអ្នកជំងឺ បានរកឃើញថាភាពស្និទ្ធស្នាលគឺមានឥទ្ធិពលដ៏ធំធេងក្នុងការជួយសម្រាលផ្លូវអារម្មណ៍របស់អ្នកជំងឺ និងជួយឱ្យអ្នកជំងឺមានភាពកក់ក្តៅ ឆាប់ជាសះស្បើយពីជំងឺ។ 

ការសិក្សានេះគឺធ្វើឡើងដោយសាកលវិទ្យាល័យ University of Haifa ក្នុងប្រទេសអ៊ីស្រាអែល។ ក្រុមអ្នកវិទ្យាសាស្ត្ររបស់សាកលវិទ្យាល័យនេះលើកឡើងថា ប្តីឬប្រពន្ធឬដៃគូ ដែលបានកាន់ដៃថ្នាក់ថ្នមអ្នកជំងឺបានជួយឱ្យពួកគេឆាប់ធូរស្បើយពីជំងឺ ជាងអ្នកដែលមកសួរសុខទុក្ខតែមិនបានកាន់ដៃសោះ៕ 

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16