នាង Yanet Garcia ត្រូវបានគេទទួលស្គាល់ថាមិនមែនត្រឹមតែជាអ្នកជំនាញវិភាគអាកាសធាតុធម្មតាមួយរូបនោះទេ។ ប៉ុន្តែនាងក៏មិនអាចជៀសផុតពីអ្នករង់ចាំរិះគន់មួយចំនួនដែលនាងទទួលបាននាពេលថ្មីនេះផងដែរ។
កំពូលអ្នកព្យាករណ៍អាកាសធាតុដែលមានរាងស៊ិចស៊ីដាច់គេលើពិភពលោករូបនេះ បានទទួលរងការចោទប្រកាន់ថានាងបានទទួលការវះកាត់ទើបរូបរាងកាយរបស់នាងមើលទៅស្រស់ស្អាតឥតខ្ចោះបែបនេះ។
ប៉ុន្តែ Garcia មិនអនុញ្ញាតឱ្យពាក្យចចាមអារ៉ាមទាំងនោះមកវាយប្រហារមកលើការប្រឹងប្រែងហ្វឹកហាត់កាយសម្បទារដ៏លំបាករបស់នាងយ៉ាងងាយស្រួលនោះឡើយ។
ដោយបានវាយបកវិញតាមបណ្តាញសង្គម អ្នកព្យាករណ៍ឧតុនិយមដ៏ស្រស់ស្អាតរូបនេះបានបង្ហាញពីរូបថតមួយចំនួនដែលជាភស្តុតាងនៃធ្វើលំហាត់ប្រាណប្រចាំថ្ងៃរបស់នាង។
យោងទៅលើគេហទំព័រ UniLad ស្រីស្រស់វ័យ ២៥ ឆ្នាំរូបនេះក៏បានបកស្រាយជាមួយពាក្យចចាមអារ៉ាមទាំងនោះយ៉ាងក្បោះក្បាយផងដែរនៅលើបណ្តាញសង្គមរបស់នាង។
ខណៈ Daily Mirror ក៏បានស្រង់ពាក្យសម្តីមួយឃ្លាដ៏អត្ថន័យរបស់នាងផងដែរនៅលើបណ្តាញសង្គម Tweeter ដោយក្នុងនោះនាងបានបញ្ជាក់ថា "ហាហា! សូមមេត្តា ធ្វើលំហាត់ប្រាណ និងរស់នៅក្នុងសុខភាពដ៏បវរដើម្បីឃើញលទ្ធផលទាំងនេះ"៕
