adverise with khmeread Google map offline

អ្នកនឹងអាចប្រើ Google Map Offline បាននៅចុងឆ្នាំ ២០១៥ នេះ

ការប្រកាសថ្មីៗនេះដោយក្រុមអ្នកនៅក្នុងក្រុមហ៊ុន Google គឺជាដំណឹងដ៏រំភើបរីយរាយសម្រាប់អ្នកចូលចិត្តធ្វើដំណើរទាំងឡាយ ដែលឧស្សាហ៍វង្វេងផ្លូវនៅកន្លែងប្លែកដោយគ្មានអ៊ីនធឺណេតប្រើ។ ផ្អែកតាមការិយាល័យអន្តរជាតិរបស់ពួកគេ Google Maps នឹងចាប់ផ្តើមផ្តល់ឲ្យអ្នកប្រើប្រាស់នូវសិទ្ធិចូលប្រើផែនទីដោយមិនចាំបាច់អនឡាញនោះទេ។ 

ខណៈដែលអ្នកប្រើប្រាស់អាចមានលទ្ធភាពរក្សាទុក (Save) ផែនទីបាន អ៊ីចឹងពួកគេនឹងអាចបើកមើលផែនទីនៅពេលក្រោយបានផងដែរ។ កំណែថ្មីនេះក៏នឹងរួមបញ្ចូល Features សំខាន់ៗផ្សេងទៀត ដែល Google Maps ផ្តល់ជូនផងដែរ។ ក្រៅពីរាវមើលផែនទី អ្នកធ្វើដំណើរក៏អាចស្វែងរកមើលចំនួនម៉ោងនៃប្រតិបត្តិការដើរទេសចរណ៍ អានអ្វីៗនៅលើផែនទីចុះឡើងៗ និងថែមទាំងអាចបើកមើលទិសដៅនៃផ្លូវនានាដែលបានកំណត់ក្នុងទម្រង់ជាសម្លេងផងដែរ។ 

ទោះបីជាក្រុមហ៊ុន Google ពុំបានប្រកាសកាលបរិច្ឆេទចេញឲ្យច្បាស់លាស់ក៏ដោយ ក៏ប៉ុន្តែពួកគេនិយាយថា Feature ថ្មីនេះនឹងមានលើឧបករណ៍ផ្សេងៗនៅចុងឆ្នាំ ២០១៥ នេះហើយ។ 

Google Maps ថ្មីដែលអាច Offline បាននេះច្បាស់ជាមានការសាទរពីគ្រប់គ្នា ដែលចូលចិត្តធ្វើដំណើរ និងរុករកគ្រប់ទីកន្លែងជាមិនខាន៕ 

adverise with khmeread

មតិយោបល់