adverise with khmeread Index

ស្រ្តីម្នាក់មកលេងផ្ទះដន្លងត្រូវចោរបាញ់១គ្រាប់ ប្លន់យកកាបូបទាំងថ្ងៃ

     ភ្នំពេញ ៖ ស្ត្រីម្នាក់ត្រូវបានក្រុមចោរប្្លន់ប្រដាប់អាវុធបានធ្វើសកម្មភាពភ្ជង់គំរាមបាញ់មួយគ្រាប់ ប្លន់កាបូបលុយយកអស់ហើយរួចគេចខ្លួនបាត់ ខណៈពេល ដែលស្ត្រីរងគ្រោះ ចុះពីលើរថយន្តបំរុងចូលផ្ទះដន្លង  ប៉ុន្តែមិនបណ្តាលឲ្យជនរង គ្រោះរងរបួសនោះទេ។
     អំពើបាញ់ប្រហារគំរាមប្លន់នេះបានកើតកាលពីវេលាម៉ោង១និង៤០នាទី រសៀលថ្ងៃទី១៤ ខែធ្នូ ឆ្នាំ២០១៥ស្ថិតនៅមុខផ្ទះល៥៦A ផ្លូវលេខ៣១៨ សង្កាត់ទួលស្វាយព្រៃទី២ ខណ្ឌចំការមន។
    ស្រ្តីរងគ្រោះ ឈ្មោះ សម ហួរ អាយុ៥៤ឆ្នាំ ស្នាក់នៅផ្ទះលេខ៣៧៦ ផ្លូវ១២៨ សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ មុខរបនៅផ្ទះ។ចំណែកជនសង្ស័យមានគ្នាពីនាក់ជិះម៉ូតូមួយគ្រឿងប្រដាប់ដោយកាំភ្លើងខ្លីមួយដើមមិ នស្គាល់ម៉ាក ។
      ស្ត្រីរងគ្រោះបានឲ្យដឹងថា. នៅមុនពេលកើតហេតុ គាត់បានជិះរថយន្ត 4Runnerមួយគ្រឿងពណ៌ស ចេញពីផ្ទះក្នុងគោលបំណង ទៅលេងផ្ទះដន្លង នៅកន្លែងកើតហេតុខាងលើ។
    លុះពេលបើករថយន្តដល់មុខផ្ទះ ពេលគាត់បើកទ្វារចុះពីលើរថយន្តបម្រុងចូលផ្ទះ ដន្លងស្ថិតនៅផ្ទះលេខ ៣១៨ ក៏ស្រាប់តែជនសង្ស័យពីនាក់ជិះម៉ូតូមួយគ្រឿងម៉ាកវ៉េវមកក្បែរដោយជនសង្ស័យម្នាក់ចុះពីលើម៉ូតូដើរសំដៅ រួចដកកាំភ្លើងភ្ជង់គំរាមនិងបាញ់មួយគ្រាប់គំរាមរួចឆក់យកកាបូបរួច រត់ឡើងជិះម៉ូតូដែលបក្សពួកវាបញ្ឆេះចាំរត់គេចខ្លួនបាត់តែម្តង។
    តាមសម្តីជនរងគ្រោះបានអះអាងប្រាប់សមត្ថកិច្ចថា ក្នុងកាបូបដែលត្រូវក្រុមចោរប្្លន់ យកទៅមានទូរសព្ទ័ដៃពីរគ្រឿង , លុយ៣០០ដុល្លារ, លុយខ្មែរ៨០ម៉ឺនរៀល,លុយញូស៊ីឡែន ១៥០ដុល្លារ,លុយចិន៣០០យន់,លុយសាំងហ្គាពួរ២០០ ដុល្លារ រួមនឹងឯកសារកាតធនាគារមួយចំនួនទៀត។
    ក្រោយកើតហេតុ កម្លាំងប៉ូលិសមូលដ្ឋាន បានចុះទៅកន្លែងកើតហេតុ សួរនាំស្ត្រីរងគ្រោះនិងភិនភាកក្រុមចោរដើម្បីរាយការណ៍ជូនថ្នាក់លើរបស់ខ្លួន។
   តាមសម្តីអ្នកនៅកន្លែងកើតហេតុឃើញហេតុការណ៍បានប្រាប់ដឹងថាមុនពេលដែលក្រុមចោរទាំងពីបានរត់ទៅនោះគឺវាបានរុញម៉ូតូប្រហែល១០០មែត្រទើបឆេះរួចគេចបាត់ទៅដោយមិនឃើញមានសម្ថតកិច្ចមូលដ្ឆានល្បាតនៅក្នុងមូលដ្ឆានខ្លួនទេ ៕

adverise with khmeread

មតិយោបល់