ការសិក្សាថ្មីរកឃើញថា កាហ្វេជួយកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ២ និង ជំងឺលើសឈាម

ការសិក្សាមួយបានបង្ហាញថា ការផឹកកាហ្វេរហូតដល់ ៤ ពែងក្នុងមួយថ្ងៃអាចកាត់បន្ថយហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទ ២ និងជំងឺលើសឈាម។ នេះយោងតាមកាសែត Daily Mail សរសេរកាលពីថ្ងៃពុធទី២៧វិច្ឆិកា។

ទោះយ៉ាងណាក្តី អត្ថប្រយោជន៍នឹងត្រូវបាត់បង់ ប្រសិនបើអ្នកផឹកកាហ្វេលើសពី ៤ ពែងក្នុងមួយថ្ងៃ។

ក្រុមអ្នកស្រាវជ្រាវមកពីសាកលវិទ្យាល័យជាច្រើនក្នុងទីក្រុង Navarre របស់អេស្ប៉ាញនិងទីក្រុង Catania ក្នុងប្រទេសអ៊ីតាលីបានរកឃើញអំពីការផ្សារភ្ជាប់គ្នារវាងការទទួលទានកាហ្វេនិងការថយចុះហានិភ័យនៃជំងឺទឹកនោមផ្អែមប្រភេទទី ២ និងថា ការផឹកកាហ្វេយូរអង្វែងគឺជាប់ទាក់ទងនឹងការថយចុះហានិភ័យនៃជំងឺលើសឈាម។

ការស្រាវជ្រាវថ្មីនេះបានបង្ហាញថាការទទួលទានកាហ្វេដែលមានជាតិកាហ្វេអ៊ីននិងគ្មានជាតិកាហ្វេអ៊ីនក្នុងកម្រិតល្មមអាចត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃរោគសញ្ញាពិបាករំលាយអាហារ។

រោគសញ្ញាពិបាករំលាយអាហារគឺស្ថិតក្នុងចំណោមរោគសញ្ញាជាច្រើន ដែលជារឿយៗកើតឡើងជាមួយគ្នានឹងការកើនឡើងហានិភ័យនៃជំងឺទឹកនោមផ្អែមជំងឺដាច់សរសៃឈាមខួរក្បាលនិងជំងឺបេះដូង។

វាជះឥទ្ធិពលលើមនុស្សពេញវ័យម្នាក់ក្នុងចំណោមបួននាក់និងត្រូវបានពណ៌នាដោយទីភ្នាក់ងារសុខភាពអង់គ្លេសថា "មានគ្រោះថ្នាក់ខ្លាំងបំផុត"៕

adverise with khmeread
Tiger underlay 0cc51ce78ea42075c828d110dce2083d23804c4c9a1bb917ebea151827aebf16