រុស្ស៊ីបំពាក់ឧបករណ៍មើលវីដេអូ VR ដល់សត្វគោដើម្បីជួយវាកាត់បន្ថយស្ត្រេស និង ផលិតទឹកដោះបានច្រើន

កសិដ្ឋានមួយក្នុងប្រទេសរុស្ស៊ីបានផ្តល់ឧបករណ៍មើលវីដេអូ VR ដល់សត្វគោរបស់ខ្លួនដើម្បីជួយពួកវាកាត់បន្ថយស្ត្រេសនិងការធុញថប់។

ពពួកសត្វគោចិញ្ចឹមយកទឹកដោះនេះត្រូវបានបំពាក់ជាមួយប្រព័ន្ធ VR ដែលគេរចនាឡើងត្រូវនឹងក្បាលរបស់វា និងបង្ហាញប្រសិទ្ធភាពជួយកាត់បន្ថយស្ត្រេសរបស់គោ។

ក្រសួងកសិកម្មនិងស្បៀងអាហាររបស់ទីក្រុងមូស្គូបានដកស្រង់ការស្រាវជ្រាវ ដែលពួកគេនិយាយថាបានបង្ហាញពីការផ្សារភ្ជាប់គ្នារវាងបទពិសោធន៍អារម្មណ៍ច្របូកច្របល់របស់គោនិងទិន្នផលទឹកដោះគោ។

ការធ្វើតេស្តដំបូងបានបង្ហាញថាការបំពាក់ឧបករណ៍ VR បានជួយជំរុញ "អារម្មណ៍ផ្លូវចិត្តទាំងស្រុងរបស់គោឱ្យប្រសើរឡើង"។

យោងតាមសេចក្តីថ្លែងការណ៍របស់ក្រសួង ការពិសោធន៍នេះបានធ្វើឡើងនៅកសិដ្ឋាន RusMoloko ក្នុងសង្កាត់ Ramensky នៃទីក្រុងមូស្គូ។

សេចក្តីថ្លែងការណ៍បានសរសេរថា "គំរូនៃកសិដ្ឋានចិញ្ចឹមគោយកទឹកដោះពីប្រទេសផ្សេងៗគ្នាបង្ហាញថា នៅក្នុងបរិយាកាសស្ងប់ស្ងាត់ បរិមាណនិងពេលខ្លះគុណភាពទឹកដោះគោបានកើនឡើងគួរឱ្យកត់សម្គាល់"។

អ្នកស្រាវជ្រាវនឹងពិនិត្យមើលឥទ្ធិពលនៃកម្មវិធីនេះនៅក្នុងការសិក្សារយៈពេលវែង។ អ្នកអភិវឌ្ឍសង្ឃឹមថានឹងពង្រីកគម្រោងនេះប្រសិនបើលទ្ធផលនៅតែបន្តមានភាពវិជ្ជមាន៕ ប្រភព ៖ BBC

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab