ទូរស័ព្ទ iPhone 6 របស់ក្មេងស្រីជំទង់ម្នាក់បានផ្ទុះចេញជាអណ្តាតភ្លើង អំឡុងពេលធ្វើដំណើរតាមយន្តហោះរយៈពេល១០ម៉ោង។
Anna Crail វ័យ១៩ឆ្នាំនិយាយថា នាងជឿថា យន្តហោះបានបន្ទាប់ខ្លួនចុះ បន្ទាប់អណ្តាតភ្លើងកម្ពស់៨អ៊ីញផ្ទុះចេញពីទូរស័ព្ទដៃរបស់នាង។
ខណៈពេលនាងទម្លាក់ទូរស័ព្ទដែលមានអណ្តាតភ្លើងនេះចុះទាំងស្លន់ស្លោនោះ អ្នកដំណើរដទៃទៀតមានអារម្មណ៍ភ័យលោះព្រលឹង។
សំណាងល្អ អ្នកបម្រើលើយន្តហោះបានប្រញាប់ប្រញាល់ពន្លត់ភ្លើង ខណៈពេលយន្តហោះកំពុងធ្វើដំណើរឆ្លងកាត់មហាសមុទ្រ។ យន្តហោះដឹកអ្នកដំណើរ១៦៣នាក់ពីក្រុង Seattle Washington ទៅកាន់ទីក្រុង Honolulu នៅកោះហាវៃនោះ អាចបន្តដំណើររហូតដល់គោលដៅ៕
