នៅនីហ្សេរីយ៉ា ទោះថ្នាក់រៀនដំបូលធ្លុះធ្លាយ ភ្លៀងធ្លាក់ជន់លិច ក៏សិស្សនៅតែប្រឹងប្រែងដើម្បីចំណេះ

វីដេអូមួយនៃសិស្សអង្គុយសិក្សាទាំងថ្នាក់រៀនលិចទឹកជាមួយនឹងដំបូលបែកបាក់ ដោយមិនបានការពារពួកគេពីមេឃភ្លៀងខ្លាំង ត្រូវបានគេចែករំលែកពេញបណ្ដាញសង្គមក្នុងប្រទេសនេហ្សេរីយ៉ា។

វីដេអូនេះត្រូវបានថតនៅរដ្ឋ Delta State ភាគខាងត្បូងប្រទេសនេហ្សេរីយ៉ា និងមានអ្នកចែករំលែកជាច្រើន។ វីដេអូនោះបង្ហាញសិស្សជាច្រើនបានអង្គុយរៀនគួរឱ្យអាសូរ ទាំងដំបូងសាលាប្រហោង និងមានភ្លៀងខ្លាំងធ្លាក់មកលិចថ្នាក់រៀនរបស់ពួកគេ៕


 

adverise with khmeread