បញ្ហារបួសរបស់ខ្សែបម្រើFabinhoបង្ករការព្រួយបារម្ភដល់លោកJurgenKlopp

        ខ្សែបម្រើ Fabinhoត្រូវ​បាន​សែង​ចេញ​ អំឡុង​ពេលក្រុម Liverpool ប្រកួត​ពាក់កណ្តាល​តង់​នៅ​ក្របខណ្ឌ​​ CL ​ជាមួយ​ក្រុម Napoli ដែល​ធ្វើ​ឲ្យគ្រូបង្វឹកលោក JurgenKloppមានការបារម្ភ​ខ្លាំង។ 

        លោក Klopp បាន​និយាយថា “​រឿង​ធំបំផុតដែល​មិនអាចបំភ្លេចបាន​នៅរាត្រី​នេះ គឺកីឡាករ Fabinhoមាន​បញ្ហរបួស​។​វាជា​ផលប៉ះពាល់ធំ”។

        Fabinhoទំនងជា​មាន​បញ្ហារបួស​កជើង បន្ទាប់ពី​ប៉ះទង្គិច​ជាមួយ​កីឡាករ Hirving Lozano ។បន្ទាប់ពី​ទទួល​បាន​ការព្យាបាល​នៅលើ​ទីលាន កីឡាករ​វ័យ​២៦​ឆ្នាំ​រូប​នេះ​ព្យាយាម​លេងបន្ត​ទៀត ប៉ុន្តែ​ត្រូវ​បាន​ប្តូរ​ចេញ​វិញនៅនាទី​ទី​២០​ និង​ត្រូវ​បាន​ជំនួស​ដោយ​កីឡាករ Gini Wijnaldum។

        Fabinhoក៏អាចនឹង​ខកខាន​ការប្រកួត​បន្ទាប់​នៅក្នុងទឹកដី​ដើម្បី​ជាមួយ​ក្រុម Brightonផងដែរ ដោយសារតែ​ជាប់ពិន័យ បន្ទាប់ពី​ទទួល​កាតលឿងលើកទី​៥​នៅរដូវកាល​នេះ អំឡុង​ពេល​ប្រកួត​ឈ្នះ​ក្រុម Crystal Palace ២-១កាលពី​ថ្ងៃសៅរ៍​៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab