Bayern Munich បង្ហាញចំណាប់អារម្មណ៍លើកីឡាករ Leroy Sane ជាថ្មី

        តាម​សេចក្តី​រាយការណ៍​ថា ក្លឹប Bayern Munich បាន​បន្ត​ចំណាប់អារម្មណ៍​​លើ​ខ្សែបម្រើLeroy Sane រ​បស់​ក្លឹប Man Cityជាថ្មីទៀត ហើយ​បាន​ទាក់ទងទៅ​ភ្នាក់ងារ​ Giovanni Branchiniអំពី​លទ្ធភាព​ផ្ទេរ។

        Sane មិនទាន់បាន​លេងនៅក្របខណ្ឌ​ EPL ​នៅឡើយ​ទេនៅរដូវកាល​នេះ​ បន្ទាប់ពី​រងរបួស​ អំឡុងពេល​ប្រកួត​ដណ្តើម​ពាន Community Shield ជាមួយ​ក្រុម Liverpool កាលពីថ្ងៃទី​៤​ខែ​សីហា។

        កីឡាករវ័យ២៣ឆ្នាំ​រូបនេះ ដែល​គ្រោងនឹង​វិលត្រឡប់​មក​វិញ​នៅខែមករា​គឺជា​គោលដៅដ៏ចាប់អារម្មណ៍របស់ក្លឹប Bayern កាលពីរដូវក្តៅ​ ហើយ​នៅពេល​នេះក្លឹបជើងឯក​អាល្លឺម៉ង់នេះ​ចាប់ផ្តើម​បង្ហាញចំណាប់អារម្មណ៍​ជា​ថ្មី​លើ​កីឡាករ​សញ្ជាតិ​អាល្លឺម៉ង់រូបនេះ។

        បញ្ហារបួស​បច្ចុប្បន្ន​របស់​​ Saneមិនទំនងជា​​អាចនឹងមានការ​សម្រេចកិច្ច​ព្រមព្រៀង​ផ្ទេរ​នៅខែមករា​នេះទេ ប៉ុន្តែ​ថា ក្លឹប Bayern Munich មាន​ទំនុកចិត្ត​ក្នុង​ការ​ទទួល​បាន​កីឡាករ​រូប​នេះ​នៅ​រដូវក្តៅក្រោយ៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab