ភ្នំពេញ ៖ កម្មករសំណង់ម្នាក់រងរងរបួសបាក់ដៃខាងឆ្វេង និងបែក្បាលខណៈមេជាងបញ្ជាឲ្យរើជណ្ដើរដែលចាក់រួចដែលហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៩និង១៥នាទីថ្ងៃទី ២១ ខែមិនាឆ្នាំ២០១៦ស្ថិតក្នុង បុរីសំបួរមាស ភូមិម័ល សង្កាត់ដង្កោខណ្ឌដង្កោ។
ប្រភពព័ត៌មានពីម្ចាស់ផ្ទះ ឈ្មោះ ហែម សុធា ភេទស្រីអាយុ ៤៣ ឆ្នាំ មានមុខរបរអ្នកលក់ដូរ ស្នាក់នៅផ្ទះកើតហេតុខាងលើបានអោយដឹងថា គាត់បានធ្វើផ្ទះឡើងទៅមួយជាន់ទៀត ដោយបានជួលលោក ជួន សុខា ភេទប្រុស អាយុ ៥៧ឆ្នាំ ដែលជាមេជាង មានទីលំនៅក្នុង សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។
ស្រាប់តែមកថ្ងៃកើតហេតុខាងនេះមេជាងបញ្ជាឲ្យកូនជាងឈ្មោះប្រាក់ សារ៉ាន់ ដែរជាជនរងគ្រោះដែលមានស្រុកកំណើតនៅ ភូមិសំរោង ស្រុកបារាយ ខេត្ដតាកែវ ឲ្យរើអន្ទារជណ្ដើរដែលបានចាក់រួចរាល់តែរើមិនទាន់នឹងអស់ផងស្រាប់តែ។ ភ្លាមនោះក៏ត្រូវបានជណ្ដើរបាក់ធ្លាក់សង្កត់ពីលើបណ្ដាលឲ្យបាក់ដៃខាងឆ្វេង និងបែកក្បាលខាងឆ្វេង។
ក្រោយពេលកើតហេតុជនរងគ្រោះត្រូវបានគេដឹកយកមកមន្ទីពេទ្យសួគា ក្នុងខណ្ឌមានជ័យ។ តាមប្រភពដដែលបានបន្ដទៀតថា នេះអាចបណ្ដាលមកពីមេជាងនិងលួចកិបកេងដែក ស៊ីម៉ងត៍ ខ្លាំងពេកទើបបណ្ដាលឲ្យមានរឿងបែបនេះ៕
