adverise with khmeread 8b874917 23e9 4130 8db1 ac500059f88f

បើករថយន្ត​លឿន​ជ្រុល​ទៅបុក​ស្ត្រី​ម្នាក់​ជិះ​កង់​រងរបួស​ធ្ងន់​

     ភ្នំពេញ ៖ បុរស​ម្នាក់​បើករថយន្ត​ហ៊ីយ៉ាន់ដាយ​លឿន​ចាប់​ហ្វ្រាំង​មិន​ស៊ី ក៏​ជ្រុល​ទៅបុក​ស្ត្រី​ម្នាក់​ដែល​កំពុង​ជិះ​កង់ បណ្តាលអោយ​រងរបួស​ធ្ងន់ ដែល ហេតុការណ៍​នេះ​បានកើត​ឡើង​វេលា​ម៉ោង​៨​និង​១០​នាទី​ព្រឹក​ថ្ងៃទី​២១ ខែ​មិនា ឆ្នាំ​២០១៦. នៅ​ចំណុច​ផ្លូវ​២៧១​កែង​៤៣២ សង្កាត់​ទួល​ទំពូង​២ ខណ្ឌចំការមន​។​

     សមត្ថកិច្ច​បាន​ប្រាប់​ឲ្យ​ដឹងថា តៃកុង​ឡាន​មានឈ្មោះ  គុយ ចាន់ណា អាយុ​៣៦​ឆ្នាំ មុខរ​បើកបរ​រថយន្ត​។ ដំបូង​ជនបង្ក​បាន​បើករថយន្ត​ម៉ាក ហ៊ីយ៉ានដាយ ព​ណ៍ស ស្លាក​លេខ ភ្នំពេញ​3C-0447 បានធ្វើ​ដំណើរ​លើផ្លូវ​២៧១​ក្នុងទិសដៅ​ពី​លិចទៅ​កើត​ក្នុង​ល្បឿន​លឿន​។​

     លុះ​មកដល់​ចំណុច​កែង​ផ្លូវ​៤៣២​ដែលជា​ផ្លូវ​ចុះ​ចំណោត​ផង ស្រាប់តែ​ជាន់​ហ្វ្រាំង​មិន​ស៊ី ក៏បាន​ជ្រុល​ចង្កូត​ទៅបុក​ស្ត្រី​ដែល​កំពុង​ជិះ​កង់​បញ្ច្រាសទិស​គ្នា​រងរបួស​ធ្ងន់ ក្រោយពេល​កើតហេតុ​តៃកុង​មិនបាន​ឈប់​ទេ គឺ​ព្យាយាម​បើក​រត់គេច​រហូតដល់​ចំណុច​ផ្លូវបំបែក​៥ ក្រោយ​ស្ថានទូត​ចិន ត្រូវបាន​សមត្ថកិច្ច​ពួនស្ទាក់​ចាប់បាន​តែម្តង​។​

     បច្ចុប្បន្ន​ជនបង្ក​និង​រថយន្ត​ត្រូវបានធ្វើ​ការឃាត់ខ្លួន​ហើយ​បញ្ចូល​ទៅ​អធិការ​ខណ្ឌ​ដើម្បី​កសាង​សំណុំរឿង​ដោះស្រាយ​តាមផ្លូវ​ច្បាប់ រីឯ​ជនរងគ្រោះ​ត្រូវបាន​បញ្ជូនទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​រុ​ស្ស៊ី៕​

adverise with khmeread

អ្នកនឹងចូលចិត្ត

មតិយោបល់