ក្រុមបាល់ទាត់មហាហង្ស បង្រា្កបក្រុមផលិតករចិន ៧-០

ភ្នំពេញ៖ ក្រុមបាល់ទាត់របស់ផលិតកម្មមហាហង្ស បានផ្តួលគូប្រកួតរបស់ខ្លួនជាមួយនិងក្រុមផលិតករចិន ក្នុងពិន្ទុរ ៧ ទល់និងសូន្យ លទ្ធផលនេះ ត្រូវបានក្រុមបាល់ទាត់ប្រជុំដោយប្រុសស្អាត មានអារម្មណ៍សប្បាយរីករាយក្រៃលេង ព្រោះតែការលេងរបស់ពួកគេ លេងក្នុងទម្រង់យ៉ាងល្អដែលធ្វើអោយដៃគូបាក់ស្បាត។ 

តារាចម្រៀង ខេម បានបង្ហាញអារម្មណ៍រីករាយយ៉ាងខ្លាំងដែលក្រុមរបស់លោក ទទួលបានជ័យជម្នះលើក្រុមពាណិជ្ជករចិន ខណ:ដែលលោក ក៏រកបានមួយគ្រាប់ក្នុងតង់ទី១។ លោកថាក្រុមមហាហង្ស ដែលមានលោក និងតារាៗមួយចំនួនចូលលេង សហការបានល្អយ៉ាងខ្លាំង ទើបទទួលបានជោគជ័យ នៅក្នុងការប្រកួតនៅក្នុងថ្ងៃនោះ។ យ៉ាងណាមិញលោកក៏ទទួលស្គាល់ថា ក្រុមពាណិជ្ជករចិន ក៏មានចំណុចខ្លាំងមួយចំនួនផងដែរ បើទោះជាការប្រកួត ពេញ៩០នាទី មិនបានមួយគ្រាប់។

មិនខុសពីតារាខាងលើ លោក សុះ ម៉ាច ដែលជាកីឡាករមួយរូបនៅក្នុងថ្ងៃនោះ ក៏សប្បាយចិត្តផងដែរ ដែលក្រុមមហាហង្ស ដែលលោកចូលលេងជាកីឡាករមួយរូប ឈ្នះលើលប់លើក្រុមផលិតករចិន។ លោកថា ខ្លួនសម្រេចចូលក្រុមមហាហង្ស ដោយសារតែក្នុងពេលខាងមុខ ក្រុមមហាហង្ស នឹងមានការប្រកួត សម្រាប់កីឡាករវ័យ៣៥ឆ្នាំឡើង ដណ្ដើមពានរង្វាន់ក្នុងពេលខាងមុខ។ លោកក៏ប្រកាស នឹងលេងជាមួយក្រុមមហាហង្ស ឲ្យសកម្មផងដែរ ក្នុងពេលបន្តបន្ទាប់៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab