កំពង់ធំ ៖ បុរស២នាក់ត្រូវបានប៉ូលិសស្រុកសន្ទុកចាប់ខ្លួននៅថ្ងៃទី ២០មីនាឆ្នាំ២០១៦ វេលាម៉ោង៦និង៣០នាទី ល្ងាចខណៈកំពុងតែរៀបដឹកចេញនៅក្បែរចំការដំលូង ស្ថិតនៅក្នុងភូមិ សាស្ត្រ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពុងធំបន្ទា់ពីទិញសត្វគោ៦ក្បាលពីពួកចោរ។
ប៉ូលិសស្រុកសន្ទុកបានឲ្យដឹងថា ប៉ូលិសបានស្រាវជ្រាវឃាត់ខ្លួន ឈ្មោះ ម៉ៅ ភឿន ភេទប្រុស អាយុ ៤៤ឆ្នាំ នៅភូមិស្លាកែត ឃុំក្រវ៉ា ស្រុកបារាយណ៍ ខេត្តកំពង់ធំ និងឈ្មោះ វ័ន្ត ព្រលឹង ភេទប្រុស អាយុ៣៦ឆ្នាំ នៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ពីបទទួលផលចោរកម្មទិញគោចោរចំនួន០៦ក្បាលពីឈ្មោះ ឈិត ឃឿន ភេទប្រុស អាយុ៤៤ឆ្នាំ នៅភូមិបាក់ស្នា ឃុំបាក់ស្នា ស្រុកបារាយណ៍ ខេត្តកំពង់ធំ ។
ប៉ូលិសស្ទាក់ចាប់បាននិងដកហូតវត្ថុតាងគោ០៦ក្បាល ដែលកំពុងតែរៀបដឹកចេញនៅក្បែរចំការដំលូង ស្ថិតនៅក្នុងភូមិ សាស្ត្រ ឃុំក្រយា ស្រុកសន្ទុក ខេត្តកំពុងធំ។ ក្រោយពីឃាត់ខ្លួនប៉ូលិសបានស្រាវជ្រាវឃើញម្ចាស់គោដែលមានឈ្មោះដូចខាងក្រោម៖ ១. ឈ្មោះ ឃុន ឆុង ភេទប្រុស អាយុ៣៨ឆ្នាំ នៅភូមិអូរតាសែង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ជាម្ចាស់គោចំនួន០២ក្បាល ២-ឈ្មោះ ឃុន លី ភេទស្រី អាយុ៤២ឆ្នាំ នៅភូមិអូរតាសែង ឃុំតាប្រុក ស្រុកចំការលើ ខេត្តកំពង់ចាម ជាម្ចាស់គោចំនួន៤ក្បាល។ ម្ចាស់គោទាំងពីរនាក់នេះបានបាត់គោកាលពីថ្ងៃទី ១៥មីនាឆ្នាំ២០១៦ ដែលគាត់លែងឲ្យស៊ីស្មៅនៅតំបន់ វាលក្នុងទឹកដីព្រំប្រទល់ ស្រុកចំការលើ ខេត្តកំពង់ចាម និងស្រុកបារាយណ៍ខេត្តកំពង់ធំ។
ជនសង្ស័យទាំងពីរនាក់សមត្ថកិច្ចយើងកំពុងកសាងសំណុំរឿងដើម្បីបញ្ចូនមកសាលាដំបូងខេត្ត និងបន្តស្រាវជ្រាវតាមចាប់មុខសញ្ញាលួច ឈិត ឃឿន៕
