ក្លឹបបិសាចក្រហម Man Utdមានសង្ឃឹមច្រើនក្នុងការទទួលបានកីឡាករ Mohammed Salisu ខណ:ពេលដែលកីឡាករវ័យក្មេងរូបនេះបដិសេធមិនចុះកិច្ចព្រមព្រៀងថ្មីជាមួយក្លឹប Real Valladolid ។
ក្លឹប Man Utdចាប់អារម្មណ៍នឹងត្រៀមដាក់សំណើផ្ទេរខ្សែការពារកណ្តាលវ័យ២០ឆ្នាំរូបនេះ បន្ទាប់ពីដឹងថា លក្ខខណ្ឌទិញផ្តាច់ត្រឹម១០លានផោន។ ក្លឹប Real Valladolid ចង់ឲ្យកីឡាកររូបនេះចុះកិច្ចព្រមព្រៀងថ្មី ប៉ុន្តែថា កីឡាករសញ្ជាតិហ្គាណារូបនេះហាក់ដូចជាចង់ផ្ទេរទៅលេងនៅក្របខណ្ឌ PL ជាងដោយបដិសេធមិនចុះកិច្ចសន្យាថ្មីបន្តទេ។
ប្រធានប្រតិបត្តិក្លឹប Valladolid លោក Miguel Angel Gomez បាននិយាយថា “Salisu ទទួលបានក្តីស្រឡាញ់ពីក្លឹប ពីព្រោះយើងបានធ្វើកិច្ចសន្យា៣លើកក្នុងរយៈពេល១៣ខែ។ គាត់ដឹងថា គាត់គឺជាកីឡាករសំខាន់ ហើយយើងចង់បន្តជាមួយកិច្ចសន្យាថ្មី ប៉ុន្តែថ្ងៃនេះមានភាពមិនចុះសម្រុងគ្នា”៕
