Granit Xhaka រងការចោទប្រកាន់ថា បានភូតកុហក់គ្រូបង្វឹក Unai Emery ពីស្ថានភាពរបួស

        កីឡាករ Granit Xhakaរងការ​ចោទប្រកាន់​ពី​បទ​ភូតកុហក​អ្នក​ចាត់ការ​របស់ខ្លួនលោក Unai Emery និង​ធ្វើ​ឲ្យ​ក្រុម​របស់​ខ្លួន​ប្រកួត​ចាញ់​ក្រុម Eintracht Frankfurt នៅក្របខណ្ឌ​Europa League ។

        Xhaka ដែល​ទើប​វិលត្រឡប់​មក​បង្ហាញមុខ​ក្នុង​ក្រុម​ជម្រើស​ដំបូងឡើង​វិញ បន្ទាប់ពី​ត្រូវ​បាន​ដក​តំណែង​ប្រធាន​ក្រុម​នោះ បាន​រងរបួស​ក្បាលជង្គង់​ អំឡុង​ពេល​មាន​ការ​ប៉ះទង្គិច​មុន​ចប់តង់ទី​១​។

        កីឡាករ​រូបនេះ​ត្រូវ​បាន​ប្តូរ​ចេញ​ដោយ​សារ​ការ​ឈឺចាប់ត្រង់របួស​ មុន​ពេល​បន្ត​លេង។

        ប៉ុន្តែ​​Xhaka គឺជាកីឡាករ​ម្នាក់​ក្នុងចំណោម​កីឡាករ​ដែល​មាន​ការ​លំបាក​នៅតង់ទី​២​ ស្របពេល​អតីត​វីរបុរស​ Arsenal លោក Martin Keownនិង​អតីត​ខ្សែ​​ប្រយុទ្ធ John Hartsonដែលបាន​ស្តីបន្ទោស​កីឡាករ​រូបនេះ​ខកខាន​មិនបាន​រារាំង​កីឡាករ DeichiKamadaរកបាន​គ្រាប់បាល់ឈ្នះ។

        អតីត​កីឡាករ​អះអាងថា​ Xhaka គ្មាន​ភាពស្មោះត្រង់​ជាមួយ​អ្នក​ចាត់ការ​របស់ខ្លួន​ អំពី​ស្ថានភាពរបួស​របស់ខ្លួន​ ដែល​ហាក់ដូចជា​ប៉ះបាល់ដល់​ការ​ធ្វើ​ចលនា​នៅលើ​ទីលាន​ប្រកួត​និង​ធ្វើ​ឲ្យ​ក្រុម​របស់ខ្លួន​ជួប​បរាជ័យ​ក្នុង​ទឹកដី​ជា​លើក​ដំបូង​នៅ​រដូវកាល​នេះ។

        Keown បាន​និយាយថា “ខ្ញុំ​គិតថា សាកា គួរ​តែ​ត្រូវ​បាន​ប្តូរ​ចេញ​នៅពាក់កណ្តាល​តង់​។ កីឡាករ​រូបនេះ​មើលទៅ​ហាក់ដូចជា​មិនអាចលេងតទៅទៀតបាន។ ខ្ញុំ​មិន​យល់​ថា ហេតុអ្វី​គាត់នៅបន្តទៀត។ ខ្ញុំគិតថា គាត់ប្រហែលជា​មាន​ការ​ប្តេជ្ញា​ចិត្ត​”៕

adverise with khmeread
tiger
Loading ad ...
Tiger underlay aa7d814b8ab2932c241f74f33a3821ad6b0abf8e6a38a16923f641ec017a13ab